ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាយ​ដុល្លារ​អូស្ត្រាលី​សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី​ក៏​មាន​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ច្រើន​ដែរ ដូច្នេះ​ថ្ងៃនេះ​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​នេះ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ឱ្យ​អ្នក​ដែល​ចាយ​លុយ​ដុល្លារ​អូស្ត្រាលី​បានដឹង​ថា តើ​មាន​អត្រា​ប្រែប្រួល​យ៉ាងម៉េច​ដែរ ។ ធនាគារជាតិ នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០​នេះ…

ប្រទេស​អូស្ត្រាលី​ក៏​មាន​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ច្រើន​ដែរ ដូច្នេះ​ថ្ងៃនេះ​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​នេះ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ឱ្យ​អ្នក​ដែល​ចាយ​លុយ​ដុល្លារ​អូស្ត្រាលី​បានដឹង​ថា តើ​មាន​អត្រា​ប្រែប្រួល​យ៉ាងម៉េច​ដែរ ។

ធនាគារជាតិ នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០​នេះ គឺ​១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨៦៣​រៀល លក់​ចេញ ២៨៩១​រៀល ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​មក​ទិញ​ចូល ២៨៥៣​រៀល លក់​ចេញ ២៨៨១​រៀល ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​មក​នោះ​គឺ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨៤៥​រៀល និង​លក់​ចេញ ២៨៧៣​រៀល ។ តាម​រយៈ​នៃ​អត្រា​ខាងលើ​អាច​បញ្ជាក់​បាន​ថា ដុល្លារ​អូស្ត្រាលី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ក៏​មានការ​ប្រែប្រួល​រាល់ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ