ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​ឆ្នាំ​២០១៩ មាន​នរណា​ខ្លះ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់ Messi ដែលឈរលេខ១ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន ៤៥​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៤៨​ដង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់ Messi ដែលឈរលេខ១ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន ៤៥​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៤៨​ដង នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម​កា​តា​ឡាន​។

ខណៈ​ពេល​ដែល​ចំនួន​គ្រាប់​បាល់​របស់​គាត់​គួរ​ឱ្យ​ភ្ញាក់ផ្អើលគេ​ឃើញ​មាន​កីឡាករ Robert Lewandowski របស់​ក្លិប Bayern Munich ដែល​បាន​រក​គ្រាប់​បាល់​ចំនួន​៤៨​គ្រាប់ ក្នុង​ការ​ប្រកួត​៤៧​ដង សម្រាប់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​ ។

ចំណាត់ថ្នាក់​ទី៣ ក្នុង​បញ្ជី​គឺ​កំពូល​តារា​ឆ្នើម​វ័យ​២១​ឆ្នាំ​របស់​ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe ដែល​រកបាន​គ្រាប់​បាល់​ចំនួន​៣៩​គ្រាប់ សម្រាប់​ជើងឯក Ligue 1 ក្នុង​ឆ្នាំ​២០១៩ ។ ចំណាត់ថ្នាក់​ទី​៤ គឺជា​កីឡាករ Karim Benzema ដែល​រកបាន​៣៥​គ្រាប់ សម្រាប់ Real Madrid​ ។

កីឡាករ​អន្តរជាតិ Pierre-Emerick Aubameyang របស់​ហ្គា​បុ​ង បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន​៣១​គ្រាប់ ដែល​ជាប់​លេខ​ស្ទួន​ជាមួយនឹង Raheem Sterling របស់​ក្លិបមេឃខៀវ Manchester City​ ។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ចំណាត់ថ្នាក់​កំពូល​ទាំង​១០ មិនមែន​ឈ្មោះ​របស់​ជើង​ខ្លាំង Mohamed Salah និង Sadio Mane ឡើយ​។ នេះ​សូ​ម្បី​តែ​ឈ្មោះ​របស់ Cristiano Ronaldo ក៏​គ្មាន​ដែរ ព្រោះតែ​មាន​គ្រាប់​បាល់​ត្រឹមតែ​២៤​គ្រាប់​ប៉ុណ្ណោះ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ