ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកាំរ​កួស​ជាមួយ​ថ្នាក់លើ ធ្លាយ​ដំណឹង Neymar ចង់​ត្រឡប់​ទៅ Barcelona វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រូបថត​របស់ Neymar ឈរ​ជាមួយនឹង Lionel Messi និង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រូបថត​របស់ Neymar ឈរ​ជាមួយនឹង Lionel Messi និង Luis Suarez ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម មាន​ព័ត៌មាន​លើក​ឡើង​ថា Neymar នៅ​ចង់​ត្រឡប់​មក​លេង​នៅ Barcelona​។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​ព្យាយាម​ចាកចេញ​ពី Paris Saint-Germain នៅ​ដើម​នៃ​យុទ្ធនាការ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅ​តែ​បន្ត​នៅ​ប្រទេស​បារាំង បន្ទាប់​ពី​អតីត​ក្លិប​របស់​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​បាន​ផ្តល់​មធ្យោបាយ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​នេះ​។

បើ​ទោះបីជា​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​ក្រុមប្រឹក្សាភិបាល​របស់ PSG និង​អ្នកគាំទ្រ​ក៏​ដោយ ក៏ Neymar នៅ​តែ​បញ្ជូន​បាល់​នៅ​លើ​ទីលាន​សម្រាប់​ម្ចាស់​ជើងឯក Ligue 1 នៅ​រដូវ​កាល​នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អេ​ស្ប៉ា​ញ Sport បានឱ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​នៅ​តែ​មាន​ចេតនា​ចង់​ចូលរួម​ជាមួយ Barcelona ដែល​គាត់​បាន​ចំណាយពេល​៤​ឆ្នាំ (២០១៣​ដល់​២០១៧)​។

តាម​ការ​រាយការណ៍​បានឱ្យ​ដឹង​ថា អតីត​កីឡាករ Santos រូប​នេះ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ត្រឡប់​ទៅ​ទឹកដី Catalonia ដែល​ជា​កន្លែង​ដែល​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់​បាន​អំពាវនាវ​ឱ្យ​មានការ​វិល​ត្រឡប់​របស់​គាត់​។

Messi ដែល​ជា​ប្រធាន​ក្រុម​និង​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​របស់​ក្លិប បាន​និយាយ​ជា​ច្រើន​ដង​ថា រូបគេ​ចង់​ឃើញ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ពាក់អាវ​ក្រុម Barcelona ខណៈ​ដែល​កីឡាករ Suarez និង Gerard Pique ក៏​បាន​និយាយ​បែប​នេះ​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ