ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុញ្ញកម្ម​របស់​ព្រះ​អង្គ​ពេល​មក​កាន់​រាជវាំង​ដំបូង

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​កាល​អតីតជាតិ តថាគត​ឈ្មោះ​ស​ង្ខ​ព្រាហ្មណ៍ តថា គត​បាន​ដកស្មៅ ក្នុង​លាន​ព្រះ​ចេតិយ​នៃ​ព្រះ​បច្ចេកពុទ្ធ ព្រះ​នាម​សុ​សិ​មៈ ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ជន​ទាំងឡាយ​ទើប​ធ្វើ​ផ្លូវ​៨​យោជន៍​ឲ្យ​រាបស្មើ​ដោយ​ល្អ…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​កាល​អតីតជាតិ តថាគត​ឈ្មោះ​ស​ង្ខ​ព្រាហ្មណ៍ តថា គត​បាន​ដកស្មៅ ក្នុង​លាន​ព្រះ​ចេតិយ​នៃ​ព្រះ​បច្ចេកពុទ្ធ ព្រះ​នាម​សុ​សិ​មៈ ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ជន​ទាំងឡាយ​ទើប​ធ្វើ​ផ្លូវ​៨​យោជន៍​ឲ្យ​រាបស្មើ​ដោយ​ល្អ ប្រាសចាក​បន្លា​និង​ដង្គត់​ទាំងឡាយ ។

តថាគត​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​លាន​ព្រះ​ចេតិយ​នោះ ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ជន​ទាំងឡាយ​ទើប​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​ផ្លូវ​៨​យោជន៍ ។

តថាគត​ធ្វើការ​បូជា​ដោយ​ផ្កាឈើ​ព្រៃ​ចំពោះ​ព្រះ​ចេតិយ​នោះ ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ជន​ទាំងឡាយ​ទើប​រោយ​ផ្កាឈើ​មាន​ពណ៌​ផ្សេង​ៗ នៅ​តាម​ដងផ្លូវ​ចម្ងាយ​៨​យោជន៍ ទន្លេ​គង្គា​ក្នុង​ទី​ប្រមាណ​មួយ​យោជន៍ ដេរ​ដា​ស​​ទៅ​ដោយ​ផ្កា​បទុម​៥​ពណ៌ ។

តថាគត​បាន​ប្រោះព្រំ​ក្នុង​ទីលាន​ព្រះ​ចេតិយ​នោះ ដោយ​ទឹក​ដ៏​ក្រអូប ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ភ្លៀង​ដែល​មាន​គ្រាប់​ដ៏​បរិសុទ្ធ​ធ្លាក់​ចុះ​នៅ​ក្នុង​ក្រុង​វេសាលី ។

តថាគត​បាន​លើក​ទង់​ផ្ទាំង​សំពត់​ឡើង និង​ចង​ឆត្រ​ទុក​ក្នុង​ព្រះ​ចេតិយ​នោះ ដោយ​ផល​នៃ​បុញ្ញកម្ម​នោះ ចក្ក​ក្រ​វា​ឡ​ទាំងមូល​ទើប​ហាក់ដូចជា​មាន​មហោស្រព​ជាមួយ​គ្នា ដោយ​ទង់ជ័យ ទង់​ផ្ទាំង​សំពត់ និង​ឆត្ររួត រហូត​ដល់​ឋានព្រហ្ម ។

ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​ដូច្នោះ​ឯង ទើប​ការ​បូជា​នេះ​កើតឡើង​ដល់​តថាគត​មិនមែន​ដោយ​ពុទ្ធា​នុ​ភាព ឬ​ដោយ​អានុភាព​នៃ​អ្នក​ណា​ទេ តែ​នេះ​កើតឡើង​ដោយ​អានុភាព​នៃ​ការ​បរិច្ចាគ​មាន​ប្រមាណ​តិចតួច​នៅ​ក្នុង​អតីតជាតិ​នោះ​ឯង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ