ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​មន្តអាគម មង្គល​ភ្ញាក់ផ្អើល​ជា​ជំនឿ​ឆ្វេង

4 ឆ្នាំ មុន

អ្នកមាន​ជំនឿ​ឆ្វេង​ដូច​ជា​ជឿ​លើ​មង្គល​ភ្ញាក់ផ្អើល ជឿ​លើ​មន្តអាគម ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ចំពូក​បុគ្គល​អវិជ្ជា ។ អវិជ្ជា​នេះ​មិនមែន​មាន​សម្រាប់​តែ​អ្នក​មិន​កាន់សាសនា ឬ​សម្រាប់​តែ​អ្នក​កាន់សាសនា​ផ្សេង​ៗ​ទេ…

អ្នកមាន​ជំនឿ​ឆ្វេង​ដូច​ជា​ជឿ​លើ​មង្គល​ភ្ញាក់ផ្អើល ជឿ​លើ​មន្តអាគម ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ចំពូក​បុគ្គល​អវិជ្ជា ។

អវិជ្ជា​នេះ​មិនមែន​មាន​សម្រាប់​តែ​អ្នក​មិន​កាន់សាសនា ឬ​សម្រាប់​តែ​អ្នក​កាន់សាសនា​ផ្សេង​ៗ​ទេ សូ​ម្បី​តែ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏​ដោយ ដរាបណា​នៅ​ក្នុង​ភាព​ជា​បុថុជ្ជន តែងតែមាន​គ្រប់​គ្នា​ទាំងអស់ ប្លែក​គ្នា​ត្រង់​ថា បើ​បុថុជ្ជន​នុ៎ះ បាន​អាស្រ័យ​នឹង​ធម៌​របស់​ព្រះ​មាន​ព្រះ​ភាគច្រើន អវិជ្ជា​ក៏​មិនសូវ​គ្រប​សង្កត់​ខ្លាំង ។

តែ​ប្រសិនបើ​មិន​បាន​យក​ធម៌​របស់​ព្រះ​មាន​ព្រះ​ភាគ​ជាទី​តាំង​ទេ អវិជ្ជា​ក៏​គ្រប​សង្កត់​ខ្លាំង​តាម​លំដាប់ រហូត​ធ្វើ​ឲ្យ​អ្នក​នោះ​ជឿ​រឿង​មង្គល​ភ្ញាក់ផ្អើល​ផ្សេង​ៗ មានការ​បន់ស្រន់ ស្រោច​ទឹក ជម្រះ​គ្រោះ​ចង្រៃ ជាដើម ដែល​ជា​ជំនឿ​ឆ្វេង ហើយ​ផ្ទុយ​គ្នា​ស្រឡះ​អំពី​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ។

ហេតុ​ដែល​នាំ​ឱ្យ​មិនដឹង​មិន​ស្គាល់​ទាំង​អស់នេះ​គឺ​សុទ្ធតែ​ផ្តើម​ចេញ​មក​អំពី​អវិជ្ជា​នេះឯង​ជា​ប្រភព ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ