ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពិត​ដែល​ពិធី​ការិនី ឃឹម ចរិយា ដំណឹង​គ្មាន​ស្នេហា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​តារា​រួម​ជំនាន់​ជា​ច្រើន​ចូល​រោងការ ខ្លះ​មានកូន​ជា​កាដូ​ចំណងដៃ ទៅ​ហើយ​នោះ ស្រី​ស្រស់ ឃឹម ចរិយា ដែល​គេ​ស្គាល់​ថា ជា​ពិធី​ការិនី​តាម​កញ្ចក់​ទូរទស្សន៍​នោះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​តារា​រួម​ជំនាន់​ជា​ច្រើន​ចូល​រោងការ ខ្លះ​មានកូន​ជា​កាដូ​ចំណងដៃ ទៅ​ហើយ​នោះ ស្រី​ស្រស់ ឃឹម ចរិយា ដែល​គេ​ស្គាល់​ថា ជា​ពិធី​ការិនី​តាម​កញ្ចក់​ទូរទស្សន៍​នោះ នៅ​តែ​មិន​ទាន់​ដល់​គូ​។ កញ្ញា ចរិយា ហាក់​ព្រងើយ​ជាមួយ​បញ្ហា​នេះ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​ឪពុក​ម្តាយ សុទ្ធតែ​ចង់ឱ្យ​នាង​មាន​ម្ចាស់​បេះដូង ព្រោះ​អាយុ​មិន​តិច​នោះ​ទេ ទាន់​ល្មម​វ័យ​រៀប​ការ។

បើ​និយាយ​ពី​រូបសម្បត្តិ សមត្ថភាព ឃឹម ចរិយា មាន​ពេញ​ខ្លួន នាង​បាន​ឈរ​លើ​ទីតាំង​ការងារ​ក្នុង​សិល្បៈ​លេចធ្លោ​គួរសម នៃ​តំណែង​ពិធី​ការិនី​។ ប៉ុន្តែ​ចំពោះ​រឿងរ៉ាវ​ស្នេហា​វិញ ឃឹម ចរិយា ហាក់​ស្ងាត់​ដំណឹង ។ ពាក់ព័ន្ធ​ជាមួយ​កន្លង់​រូប​ណា​ឱ្យ​គេ​បាន​ស្គាល់ ឬ​បង្ហោះ​រូបភាព​ស្វី​ត​ៗ ផ្អែមល្ហែម ដូច​តារា​មួយ​ចំនួន ក្រៅពី​ការងារ​ជា​គោល​។ បើ​គិត​ពី​អាយុ​វិញ ចរិយា ចូល​វ័យ​មិន​អាច​បណ្តោយ​យូរ​តទៅ​ទៀត​បាន​ឡើយ​។ ប៉ុន្តែ​និយាយ​ពី​សម្រស់​វិញ គឺ​នៅ​ក្មេង​ជាង​វ័យ ស្អាត​ខ្ញង់ ជាង​តារា​ក្មេង​ៗ​រលក​ក្រោយ​ទៅ​ទៀត​។

កញ្ញា ចរិយា បានឱ្យ​ដឹង​ថា នាង​មិនមែន​មិន​គិត​រឿង​គូស្រករ​នោះ​ទេ ចិត្ត​ក៏​ចង់​ឭ​សំឡេង​ភ្លេង​ការ​បន្លឺ​ឱ្យ​ចាស់ទុំ​ដឹង​ឮ​ដែរ​។ ប៉ុន្តែ​បុរស​ៗ​ដែល​នាង​កត់សម្គាល់​នោះ ខ្លះ​មើលទៅ​បង្ហាញ​អត្ត​ច​រិ​ក​គ្រប​មក​លើ​យើង​ពេក ហាក់ដូចជា​យើង​មិន​ចេះ​ធ្វើការ​អ្វី ចាំតែ​ខ្ចី​ដង្ហើម​គេ​ដក​ឬ !

បើ​និយាយ​ពិត​ទៅ នាង​ក៏​ជា​ចំណែក​មួយ​ជួយ​ដល់​ការ​គ្រប់គ្រង​ជីវភាព​ក្នុង​សមាជិកគ្រួសារ​ជា​សំខាន់​ដែរ​។ អ្វី​ដែល​តស៊ូ​ធ្វើការ​ក្នុង​សិល្បៈ ដើម្បី​អ្នក​ផ្ទះ អ្នក​មានគុណ​។ ម្ល៉ោះហើយ បុរស​ៗ​ដែល​ចូល​មក​ញេ​ម​ញុ​ម​ច្រើន​ចេញ​បញ្ជា​ខុស​ទំនង ទើប​នាង​មិន​ចូល​ចិត្ត​។

នាង​មិន​រើស​ទេ ឱ្យ​តម្លៃ​លើ​បុរស​ណា​គាត់​ចេះ​ឱ្យ​តម្លៃ​យើង​ដែរ ហើយ​បញ្ហា​គូគាប់​នេះ ពេល​ណា ពេល​នឹង​ទៅ​ចុះ មាន​និស្ស័យ​គឺ​បានជា​គូ​មិន​ខាន ព្រោះ​មនុស្ស​ត្រូវ​តែ​មាន​គូ​។

គួរ​រំលឹក​ថា ឃឹម ចរិយា ជា​អតីត​កញ្ញាឯក​លេខ​១ បន្ទាប់​ពី​គេ​ដឹង​ថា នាង​មាន​សំឡេង​កាច់​ចូល​សណ្ឋាន​ពិធី​ការិនី​កើត ឃើញ​ថា បាន​បង្ហាញ​ឱកាស​វាយលុក​ផ្នែក​នេះ​អស់​ជា​ច្រើន​ឆ្នាំ​។ បច្ចុប្បន្ន​នាង​ទទួល​ការងារ​ដល់​ទៅ​៣ ស្ថានីយ៍ទូរទស្សន៍​ខុស​គ្នា ដោយ​មិន​ចុះ​កុងត្រា ឡើយ ដែល​នេះ​ឃើញ​ថា វិ​ថី​ដែល​តស៊ូ​របស​នាង​នៅ​មិន​ទាន់​ថយ​ចុះ​ឡើយ​។

កត្តា​ទាំងនេះ មក​ពី​មាន​សមត្ថភាព​យល់​ដឹង ផែនការ ទើប​ឈ​ជើង​បាន​យូរ ហើយ​ក្រៅពី​ការងារ​ទូរទស្សន៍ ចរិយា​ក៏​ពេញ​និយម​ពិធី​ការិនី​ខាងក្រៅ​តាម​រយៈ​ក្រុមហ៊ុន​ឯកជន​នានា​គួរ​ឱ្យ​កត់​សម្គាល់​​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ