ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ខ្ទឹមបារាំង» រសជាតិ​មិន​ឆ្ងាញ់មែន​ពិត តែ​​មាន​អត្ថ​ប្រយោជន​៍​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ខ្ទឹមបារាំង អាច​មាន​រសជាតិ​មិន​ឆ្ងាញ់ មាន​ក្លិន​អាក្រក់ និង​ធ្វើ​ឲ្យ​អ្នក​ហូរ​ទឹកភ្នែក ប៉ុន្តែ សារៈ​ប្រយោជន៍​របស់​វា គឺ​នឹក​ស្មាន​មិន​ដល់​នោះ​ទេ​។ ខាងក្រោម​នេះ គឺជា​សារ​ប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង ១១…

ខ្ទឹមបារាំង អាច​មាន​រសជាតិ​មិន​ឆ្ងាញ់ មាន​ក្លិន​អាក្រក់ និង​ធ្វើ​ឲ្យ​អ្នក​ហូរ​ទឹកភ្នែក ប៉ុន្តែ សារៈ​ប្រយោជន៍​របស់​វា គឺ​នឹក​ស្មាន​មិន​ដល់​នោះ​ទេ​។ ខាងក្រោម​នេះ គឺជា​សារ​ប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង ១១ នៃ​ខ្ទឹមបារាំង ៖

១. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ ឲ្យ​មាន​ស្ថេ​រ​ភាព ជា​ពិសេស សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម
២. ការពារ​ជំងឺមហារីក ដូច​ជា មហារីក​ពោះវៀនធំ មហារីក​ដោះ មហារីក​មាត់ស្បូន មហារីក​បំពង់ក …

៣. កាត់​បន្ថយ​ចំណុច​ខ្មៅ នៅ​លើ​ស្បែក​របស់​អ្នក
៤. ជួយ​កម្ចាត់​ជាតិពុល ចេញពី​ក្នុង​រាង​កាយ
៥. ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ
៦. ធ្វើ​ឲ្យ​គេង​លក់​ស្រួល
៧. បំបាត់​ការ​ឈឺ​ចុកចាប់ ពេល​មក​រដូវ
៨. បំបាត់​អាកា​រៈ ឈាម​ច្រមុះ ដោយ​អ្នក​អាច​ចិត​ខ្ទឹមបារាំង​មួយ​សន្លឹក រួច​យក​ទៅ​ដាក់​ក្រោម​ច្រមុះ ដើម្បី​ស្រង់ក្លិន​របស់​វា

៩. ដោះស្រាយ​បញ្ហា​មាត់​ធ្មេញ
១០. បញ្ហា​មុន ក៏​អាច​ដោះស្រាយ​បាន​ដែរ
១១. អ្នកមាន​បញ្ហា​ផ្លូវភេទ អាច​សាកល្បង​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ