ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សក់​មាន​ក្លិន​អាក្រក់ មិន​ពិបាក​ដោះ​ស្រាយ​ទៀតទេ ជា​មួយ​គន្លឹះ​ទាំង​នេះ

4 ឆ្នាំ មុន

បញ្ហា​សក់​មាន​ក្លិន​មិនល្អ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​!​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​បញ្ហា​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ជួយ​ឱ្យ​សក់​មាន​ក្លិនក្រអូប​ប្រសើរ ៖ ១. ទឹក​ផ្លែ​ប៉េង​បោះ​ស្រស់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹក​ប៉េងប៉ោះ​ស្រស់​ថ្នម​ៗ​លើ​សក់​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី…

បញ្ហា​សក់​មាន​ក្លិន​មិនល្អ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​!​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​បញ្ហា​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ជួយ​ឱ្យ​សក់​មាន​ក្លិនក្រអូប​ប្រសើរ ៖

១. ទឹក​ផ្លែ​ប៉េង​បោះ​ស្រស់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹក​ប៉េងប៉ោះ​ស្រស់​ថ្នម​ៗ​លើ​សក់​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​។ បន្ទាប់​មក​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​ជា​ការ​ស្រេច​។ អនុវត្ត​ត្រឹម ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

២. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​កន្លះ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង​។ បន្ទាប់​មក​សឹម​លាង​សម្អាត​សក់​ជាមួយ​ទឹក​ល្បាយ​នេះ​។ ទុក​ចោល ១ នាទី​សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។

៣. ទឹកក្រូច​ឆ្មារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ ១ ពែង​។ បន្ទាប់​ពី​កក់សក់​ជាមួយ​សាប៊ូ​រួច ចូរ​លាង​សម្អាត​សក់​ចុង​ក្រោយ​ជាមួយ​ទឹកក្រូច​ឆ្មារ​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៤. ទឹកឃ្មុំ​និង​ម្ស៉ៅ​ឈើអែម ៖ លាយ​ម្ស៉ៅ​ឈើអែម​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី​សិន សឹម​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ចូល​។ កូរ​ឱ្យ​សព្វ​មុន​នឹង​លាប​ល្បាយ​នេះ​លើ​ស្បែក​ក្បាល ព្រមទាំង​សក់​។ ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ៤៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ ក្រោយមក​កក់សក់​ជាមួយ​សាប៊ូ​ជា​ការ​ស្រេច។

៥. ម្ស៉ៅ Baking soda ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្ស៉ៅ Baking soda ចំនួន ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​កន្លះ​ពែង រួច​កូរ​ឱ្យ​សព្វ​។ កក់​សម្អាត​សក់​ដូច​ធម្មតា​ជា​មុន​សិន សឹម​លាង​សម្អាត​ជា​ចុង​ក្រោយ​ជាមួយ​ល្បាយ Baking soda ដែល​បាន​លាយ​ទុក​។ បន្ទាប់​មក​លាង​សម្អាត​សក់​ម្ដងទៀត​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អនុវត្ត​ម្ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ