ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ

4 ឆ្នាំ មុន

គំនិត​មនុស្ស​អាច​ក្លាយទៅជា​ពាក្យ​សម្តី ដែល​អាច​ក្លាយទៅជា​សកម្មភាព ដែល​ក្លាយទៅជា​ទម្លាប់ ហើយ​ក្លាយជា​អត្ត​ចរិត​ដែល​ជះ​ឥទ្ធិ​ពល​ដល់​វាសនា​របស់​មនុស្ស​ម្នាក់​ៗ ។ មាន​ន័យ​ថាបើ​អ្នក​ចង់​មានជីវិត​ដែល​ស្រណុក​ស្រួល​នៅ​ថ្ងៃ​មុខ អ្នក​ត្រូវ​តែ​រៀនមាន​ទម្លាប់​ល្អជា​រៀងរាល់ថ្ងៃ ។ យោង​តាម​ការ​តាមដាន និង​សិក្សា​ពី​មនុស្ស​ដែល​ជោគជ័យ…

គំនិត​មនុស្ស​អាច​ក្លាយទៅជា​ពាក្យ​សម្តី ដែល​អាច​ក្លាយទៅជា​សកម្មភាព ដែល​ក្លាយទៅជា​ទម្លាប់ ហើយ​ក្លាយជា​អត្ត​ចរិត​ដែល​ជះ​ឥទ្ធិ​ពល​ដល់​វាសនា​របស់​មនុស្ស​ម្នាក់​ៗ ។ មាន​ន័យ​ថាបើ​អ្នក​ចង់​មានជីវិត​ដែល​ស្រណុក​ស្រួល​នៅ​ថ្ងៃ​មុខ អ្នក​ត្រូវ​តែ​រៀនមាន​ទម្លាប់​ល្អជា​រៀងរាល់ថ្ងៃ ។ យោង​តាម​ការ​តាមដាន និង​សិក្សា​ពី​មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​សម្រេច​បាន​ច្រើន​ក្នុង​ជីវិត​ភាគច្រើន​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ដូច​ខាងក្រោម​នេះ​៖

១. និយាយ​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់បាន​ពី​អ្នក​ដទៃ​៖
ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​ការងារ ឬ​អាជីវកម្ម អ្នកដឹកនាំ​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​មនុស្ស​ដែល​ធ្វើការ​ជាមួយ ។ មិន​ថា​ជា​ការ​សុំ​របៀបវារៈ​មុន​ពេល​ប្រជុំ ផ្ញើ​អ៊ីមែល​បន្ទាប់​ពី​ការ​ពិភាក្សា ឬ​ចែករំលែក​មតិយោបល់​ផ្សេង​ៗ​ទេ ។ ការ​និយាយ​ឲ្យ​បាន​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​រំពឹង​ចង់បាន​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជុំវិញ​ខ្លួន​អ្នក​អាច​ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន និង​ជំរុញ​ដល់​ការ​សហការ​គ្នា​ផង​ដែរ ។

២. គិត​ពី​កិច្ចការ​សំខាន់​ៗ​សម្រាប់​ថ្ងៃស្អែក​៖
ជា​រៀង​រាល់​ព្រឹក អ្នក​គួរ​មាន​ទម្លាប់​គិត​ពី​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​អ្នក​ត្រូវ​បំពេញ​ក្នុង​ថ្ងៃ​នោះ ។ អ្នក​ត្រូវ​មាន​តារាង​កិច្ចការ​ពីរ​ព្រោះ​មួយ​គឺ​សម្រាប់​កិច្ចការ​ដែល​សំខាន់​ៗ​មិន​ថា​ជា​កិច្ចការ​ប្រចាំ​ថ្ងៃ ឬ​កិច្ចការ​នៅ​កន្លែងធ្វើការ​ឬ​ក្នុង​អាជីវកម្ម​ឡើយ ខណៈ​ដែល​តារាង​មួយទៀត​គឺ​ការងារ​ដែល​ចាំបាច់​ប្រញាប់​ត្រូវ​សម្រេច ។

៣. ទុក​ពេល​ដើម្បី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ៖
ការ​បញ្ចប់​ការងារ និង​បង្កើត​ទំនាក់ទំនង​ដើម្បី​អាជីវកម្ម​របស់​អ្នកមាន​សារៈសំខាន់ តែ​ការ​ចេះ​ទុក​ពេលវេលា​ដើម្បី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ក៏​មាន​សារៈសំខាន់​ខ្លាំង​ដែរ​មិន​ថា​ជា​មនុស្ស​ក្នុង​គ្រួសារ ឬ​នៅ​កន្លែង​ការងារ​ឡើយ ។

៤. កែសម្រួល​បរិស្ថាន​ដែល​នៅ​ជុំវិញ​អ្នក​៖
មនុស្ស​យើង​អាច​ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព​នៅ​ពេល​ដែល​យើង​ដឹង​ច្បាស់​ពី​បរិស្ថាន​ដែល​ជះ​ឥទ្ធិពល​ដល់​ទម្លាប់​យើង ។ មនុស្ស​មិន​តែងតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​អាស្រ័យ​ទាំងស្រុង​លើ​ភាព​សម​ហេតុ​សម​ផល​ទេ ។ ដោយហេតុ​ដូចនេះ ពេល​ខ្លះ​មនុស្ស​ត្រូវ​កែសម្រួល​បរិស្ថាន​ជុំវិញ​ឲ្យ​ស្រប​ទៅ​នឹង​ទម្លាប់​ការងារ ។ ឧទាហរណ៍​ដូច​ជា​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់​ដើម្បី​គិត​ជាដើម នោះ​អ្នក​គួរ​ចេះ​ទុក​ពេលវេលា​ដែល​មិន​មានការ​រំខាន​ដើម្បី​គិត​ម្នាក់ឯង​ពី​ការ​សម្រេចចិត្ត​សំខាន់​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ