ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​មិន​ត្រឹមត្រូវ និង​ការ​ពិត​នៃ​ជំងឺ​ទឹក​នោមផ្អែម

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែឡ​កើតឡើង​ទៅ​លើ​របៀប​ដែល​រាង​កាយ​ប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​គឺជា​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​កើត​បញ្ហា​ខ្វាក់​ភ្នែក ជំងឺ​បេះដូង ជំងឺសរសៃ​ប្រសាទ និង​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​ផ្សេង​ៗ​ទៀត​។ របប​អាហារ​សម្បូរ​ជាតិ​ស្ករ​គឺជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ​។ ក្រោយមក រាល់​ជាតិ​ផ្អែម​ទាំងអស់​ច្រើន​តែ​ក្លាយទៅជា​សារធាតុពុល​សម្រាប់​អ្នកជំងឺ​បែប​នេះ រួម​ទាំង​ផ្លែ​ឈើ​ផង​ដែរ​។ ជាតិ​ស្ករ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត…

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែឡ​កើតឡើង​ទៅ​លើ​របៀប​ដែល​រាង​កាយ​ប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​គឺជា​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​កើត​បញ្ហា​ខ្វាក់​ភ្នែក ជំងឺ​បេះដូង ជំងឺសរសៃ​ប្រសាទ និង​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​ផ្សេង​ៗ​ទៀត​។ របប​អាហារ​សម្បូរ​ជាតិ​ស្ករ​គឺជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ​។ ក្រោយមក រាល់​ជាតិ​ផ្អែម​ទាំងអស់​ច្រើន​តែ​ក្លាយទៅជា​សារធាតុពុល​សម្រាប់​អ្នកជំងឺ​បែប​នេះ រួម​ទាំង​ផ្លែ​ឈើ​ផង​ដែរ​។

ជាតិ​ស្ករ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត ប៉ុន្តែ​អ្នក​ត្រូវ​តែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ យ៉ាងណាមិញ មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​ចំពោះ​ជាតិ​ស្ករ​ដែល​អ្នក​គួរតែ​ចៀសវាង​ដំបូង​គេ​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។

១-ជាតិ​ស្ករ​ខ្ពស់​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​គឺជា​ជំងឺ​មួយ​ប្រភេទ​នៅ​ពេល​រាង​កាយ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន​គ្រប់គ្រាន់​ដើម្បី​បំ​លែង​ទៅ​ជា​ថាមពល​។ វា​មិន​ដូចនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទេ ដោយ​អា​ទី​១​គឺជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ធ​ម្ត​មា ដែល​បណ្តាល​មក​ពី​ហ្សែ​ន ឬ​ការ​ប៉ះពាល់​នឹង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ឬ​ការ​បង្ក​រោគ​ដោយ​វីរុស​។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​មិន​អាច​ទាយ​ទុក​មុន ហើយ​ក៏​មិន​អាច​ព្យាបាល​ជា​ទាំងស្រុង​ឡើយ​។ របប​អាហារ​មិន​អាច​ទទួលខុសត្រូវ​ដោះស្រាយ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ឡើយ តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ផលវិបាក​របស់​វា​បាន​។

២-អ្នកជំងឺ​ទឹកនោមផ្អែម​មិន​អាច​ញ៉ាំ​ផ្អែម​បាន​ឡើយ ៖ អ្នកជំងឺ​ទឹកនោមផ្អែម​តែងតែ​ចាត់​ទុក​ការ​ញ៉ាំ​ផ្អែម​គឺជា​បញ្ហា​។ មិន​ខ្វា​ល់​ទេ ជាតិ​ផ្អែម​គឺជា​រឿង​ដំបូង​គេ​ដែល​ត្រូវ​ឈប់​ហើយ​នៅ​ពេល​អ្នក​ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​នោះ​។ ការ​ពិត​នោះ​គឺថា ជាតិ​ផ្អែម​ក្នុង​អាហារ​ខ្លះ​គឺ​អាច​ញ៉ាំ​បាន​។ ជាតិ​ផ្អែម​ដែល​អាច​ញ៉ាំ​បាន​ច្រើន​នោះ​គឺ​មាន​ក្នុង​ផ្លែ​ឈើ​។

អ្វី​ដែល​ជា​តម្រូវការ​នោះ​គឺ​ត្រូវ​យល់​ដឹង​អំពី​ភាព​ខុស​គ្នា​រវាង​ស្ករ​ធម្មជាតិ និង​ស្ករ​ដែល​ថែម​ក្នុង​អាហារ​។ ជាតិ​ស្ករ​ធម្មជាតិ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Phytonutrients និង​ជាតិ​សរសៃ​ខណៈ​ពេល​ដែល​ស្ករ​ថែម​ក្រៅ​ផ្ទុក​ទៅ​ដោយ​ជាតិ​ផ្អែម​សិប្បនិមិត្ត​។ របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​អាច​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ដូច​ការ​ញ៉ាំ​ផ្អែម​អ៊ីចឹង​។ ជំងឺ​ទឹកនោមផ្អែម​អាច​ញ៉ាំ​ផ្អែម​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម និង​ញ៉ាំ​ផ្អែម​ធម្មជាតិ​។

៣-អាំង​ស៊ុ​យ​លី​ន​គឺជា​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ចុង​ក្រោយ ៖ អាំង​ស៊ុ​យ​លី​ន​គឺជា​ការ​ព្យាបាល​ដំបូង​គេ និង​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​។ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ត្រូវ​បាន​ណែនាំ​ឲ្យ​ព្យាបាល​ដោយ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​តាំងពី​ដំបូង​មក​ម្លេះ​។ ដោយសារ​តែ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​ត្រូវការ​ចាក់​តាម​ម្ជុ​រ ដូច្នេះ​ការ​ឈឺចាប់ និង​ការ​ខិតខំ​ប្រឹង​ព្យាបាល​ច្រើន​តែ​ធ្វើ​ឲ្យ​ច្រឡំ​ថា វា​គឺជា​របៀប​ព្យាបាល​ចុង​ក្រោយ​គេ​។

ហើយដោយ​សារ​តែ​ការ​លេបថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ច្រើន​តែ​ត្រូវ​បាន​គេ​អនុវត្ត​ដែ​ឬ​នោះ ដូច្នេះ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​បន្ថែម​ទៀត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ទៅ​វិញ​។ តាម​ពិត​ទៅ ការ​ចាក់​អាំង​ស៊ុ​យ​លី​ន មាន​ភាព​ងាយស្រួល និង​ជា​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ដែល​ស័ក្តិសម​អ្នកជំងឺ​ម្នាក់​ៗ​ទេ​។ អាំង​ស៊ុ​យ​លី​ន​គឺជា​ការ​ព្យាបាល​ដំបូង​គេ​ដែល​អ្នកជំងឺ​គួរ​ជ្រើសរើស​មក​ប្រើ​។

៤-ផលិតផល​គ្មាន​ជាតិ​ស្ករ គឺ​មិន​មាន​ជាតិ​ផ្អែម ៖ ដើម្បី​បាន​ផ្អែម ពិត​ណាស់​អ្នកជំងឺ​ទឹកនោមផ្អែម​តែង​ញ៉ាំ​អ្វី​ដែល​សរសេរ​ថា​គ្មាន​ជាតិ​ស្ករ​។ ខណៈ​ពេល​ដែល​គេ​និយាយ​ថា​គ្មាន​ជាតិ​ផ្អែម​មែន តែ​ផលិតផល​ទាំងនេះ​ពិតជា​មាន​ជាតិ​ស្ករ​ក្នុង​នោះ តែ​ជា​ទម្រ​ង​ស្ករ​អាលកុល​។ ផលិតផល​ទាំងនេះ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ទេ តែ​វា​មានការ​ប្រឈម​មុខរប​ស់វា​ផ្សេង​ទៀត​ដូច​ជា ពោះវៀន​ធ្វើការ​ខុស​ប្រក្រតី ក្រពះ​កិន​អាហារ​មិនល្អ​ជាដើម​។ ប៉ុន្តែ​អ្នក​ដែល​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម​អាច​ត្រូវការ​ញ៉ាំ​វា​កាន់តែ​ច្រើន​ដោយសារ​តែ​ជាតិ​ផ្អែម​សិប្បនិមិត្ត​។

៥-មាន​តែ​មនុស្ស​ធាត់​ប៉ុណ្ណោះ​ដែល​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម ៖ ភាពធាត់​ជ្រុល​គឺជា​មូល​ហេតុ​ចំបង​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​អ្នក​ដែល​មាន​ទម្ងន់​ធម្មតា​ក៏​អាច​មានឱកាស​ដូច​គ្នា​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​។ ខណៈ​ពេល​ដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​មិន​បង្ក​ឡើង​ដោយ​​ទម្ងន់​រាង​កាយ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្គម​ៗ និង​ទម្ងន់​ធម្មតា​ច្រើន​ណាស់​មាន​ជំងឺ​ទឹកនោមផ្អែម​ដែរ​។

រឿង​នេះ​មាន​ជាប់​ទាក់ទង​នឹង​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន និង​បំ​លែង​ជាតិ​ស្ករ​ទៅ​ជា​ថាមពល ហើយ​ក៏​មិនមែន​មាន​តែ​ខ្លាញ់​ដែរ​។ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​វិញ មូលហេតុ​ភាគច្រើន​គឺ​ជាតិ​ខ្លាញ់​ក្នុង​ពោះ​ច្រើន​ពេក ដែល​នាំ​ឲ្យ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ