ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ណូអែល​តារា​រ៉េ​ប 50 Cent ទទួល​កាដូតម្លៃ​៣​លាន​ដុល្លារ

4 ឆ្នាំ មុន

តារា​រ៉េ​ប 50 Cent គឺជា​តារា​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​។ របាយការណ៍​ជា​ច្រើន​បាន​ប៉ាន់​ស្មានថា ទ្រព្យសម្បត្តិ​របស់​គាត់​មាន​តម្លៃលើស​ពី ១៥០​លាន​ដុល្លារ ។ ប្រសិនបើ​ការ​រាយការណ៍​នេះ​ជា​ការ​ពិត ឥឡូវ​គាត់​មាន​ប្រាក់​ប្រហែល…

តារា​រ៉េ​ប 50 Cent គឺជា​តារា​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​។ របាយការណ៍​ជា​ច្រើន​បាន​ប៉ាន់​ស្មានថា ទ្រព្យសម្បត្តិ​របស់​គាត់​មាន​តម្លៃលើស​ពី ១៥០​លាន​ដុល្លារ ។ ប្រសិនបើ​ការ​រាយការណ៍​នេះ​ជា​ការ​ពិត ឥឡូវ​គាត់​មាន​ប្រាក់​ប្រហែល ១៤៧​លាន​ដុល្លារ​។ នោះ​គឺ​ដោយសារ​តែ​គាត់​ទើបតែ​ទិញ​កាដូ​ជូន​ខ្លួនឯង ជាមួយនឹង​ប្រាក់ Bugatti Chiron ដែល​មាន​តម្លៃ​ដល់​ទៅ ៣​លាន​ដុល្លារ​សម្រាប់​បុណ្យ​ណូអែល​។ តារាចម្រៀង​រ៉េ​ប​រូប​នេះ ទើបតែ​បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​ផ្នែក​ខាង​មុខ​នៃ Chiron របស់​គាត់ ចូល​ក្នុង​គណនី Instagram របស់​គាត់​។

រថយន្ត Bugatti Chiron របស់​គាត់​មាន​សរសៃ​កាបូន​ពាសពេញ​ផ្នែក​ខាងក្រៅ ជាមួយនឹង​ស៊ុម​សំណាញ់​ខ្យល់​ខាង​មុខ និង កញ្ចក់​មើល​ក្រោយ​នៅ​ចំហៀង ពណ៌​ខៀវ​។ និយាយ​ឱ្យ​ចំ​ទៅ​គឺ​រថយន្ត​នោះ មាន​ពណ៌​ខ្មៅ លាយ​ជាមួយនឹង​ពណ៌​ខៀវ ទាំង​ផ្នែក​ខាងក្រៅ​រថយន្ត និង ទាំង​ផ្នែក​ខាងក្នុង​។ នេះ​គឺ​សូ​ម្បី​តែ​កង់​រថយន្ត​ក៏​មាន​ពណ៌​ខ្មៅ ខណៈ​ដែល​ហ្វ្រាំង​មាន​ពណ៌​ខៀវ​។

50 Cent បាន​បង្ហោះ​វី​ឌី​អូ​បង្ហាញ​ពី​រថយន្ត​នេះ ភ្ជាប់​ជាមួយនឹង​សារ​សរសេរ​ថា​៖«​រីករាយ​ថ្ងៃ​ណូអែល​ដល់​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​។ រក្សា​ភាព​វិជ្ជមាន ផ្តោត​ការ​យកចិត្តទុកដាក់ នៅ​ឆ្នាំ ២០២០»​។

គាត់​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​រថយន្ត​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ច្បាស់​អំពី​រថយន្ត Chiron ហើយ​។ វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន W16 ដែល​មាន​កម្លាំង​សរុប ១៤៧៩​សេះ និង​កម្លាំង​បង្វិល ១១៨០ ផោន​-​ហ្វី​ត​។ ការ​ជាន់​ពី​០​ដល់​១០០​គម​/​ម គឺ​ប្រើប្រាស់​ពេល​ត្រឹមតែ ២.៤​វិនាទី​ប៉ុណ្ណោះ ជាមួយនឹង​ល្បឿន​អតិបរិមា​ដល់​ទៅ ៤២០​គម​/​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ