ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​វិល​មក​​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ​ហើយ​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ​បាន​មក​ចូលរួម​លេង​កំសាន្ត​ក្នុង​ខេត្ត​ក៏​ដូច​ជា​តាម​បណ្តា​ឆ្នេរ​នានា ដោយ​ពួក​គាត់​បាន​សម្តែង​ការ​សប្បាយ​រីក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០ នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ​បាន​មក​ចូលរួម​លេង​កំសាន្ត​ក្នុង​ខេត្ត​ក៏​ដូច​ជា​តាម​បណ្តា​ឆ្នេរ​នានា ដោយ​ពួក​គាត់​បាន​សម្តែង​ការ​សប្បាយ​រីក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០ នេះ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ប្រាប់​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​សកល​នេះ​រដ្ឋបាល​ព្រះ​សីហ​នុ ពុំ​មានការ​រៀបចំ​តុបតែង ឬ​លំអរ​អ្វី​ទេ ដោយសារ​ខេត្ត​កំពុង​មមារ​ញឹក​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែរ​ក្នុង​គម្រោង​។

ដោយឡែក​លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពិធី​ឆ្លង​ឆ្នាំ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នេះ មាន​ដូច​ខាងក្រោម

១-​ភ្ញៀវ​សរុប​ចំនួន ៣៥,០២៧​នាក់ ថយ​ចុះ ២៧.៦៣% ភ្ញៀវ​ជាតិ ២៩.៤៤៥៧​នាក់ ថយ​ចុះ​២៨.១៥% និង​ភ្ញៀវ​អន្តរជាតិ ៥.៥៧០​នាក់​ថយ​ចុះ​២៤.៧៩% ។

២-​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ១៨​ជើង មាន​ភ្ញៀវ ១,៨០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ៥០​នាក់​ស្មើនឹង ២.៧៧% និង​ភ្ញៀវ​អន្តរជាតិ ១,៧៥០​នាក់ ស្មើនឹង​៩៧.២៧% ។

៣-​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​សរុប ២,៦៩១​នាក់ ភ្ញៀវ​ជាតិ​១.៧៥០​នាក់​ស្មើនឹង​៦៥.០៣% និង​អន្តរជាតិ ៩៤១​នាក់​ស្មើនឹង​៣៤.៩៧%​។

៤-​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​សរុប​រួម ៖ ២.២២៦​នាក់ ជាតិ ២.១៩៧​នាក់ ស្មើនឹង​៩៨.៦៩% អន្តរជាតិ ២៩​នាក់​ស្មើនឹង​១.៣១%។

៥-​ភ្ញៀវ​ក​ម្សា​ន្ន​ម​តាម​បណ្តា​ឆ្នេរ​នានា​ក្នុង​ខេត្ត សរុប​រួម ១៣.២៦៥​នាក់ ជាតិ ១២.៨១៥​នាក់ ស្មើនឹង ៩៦.៦០ និង​អន្តរជាតិ ៤៥០​នាក់ ស្មើនឹង ៣.៤០%​។

មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ដល់​អាជីវករ​លក់ដូរ ឬ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​ទាំងឡាយ​សូម​មេត្តា​កុំ​ឡើងថ្លៃ ហើយ​លោក​ក៏​បញ្ជា​ឱ្យ​សមត្ថ​កិច្ចធានា​ឱ្យ​បាន​ពី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ