ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​មានជីវិត​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​២០២០ គួរ​សាកល្បង​អនុវត្ត​តាម CEO ទាំងនេះ​ទៅ !

4 ឆ្នាំ មុន

មនុស្ស​មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ជីវិត​ទេ មិន​ថា​ពួក​គេ​មាន​អាយុ​ដល់ ៤០​ឆ្នាំ ឬ ១០៦​ឆ្នាំ ។ ដូច្នេះ​ពួក​គេ​មិន​គួរ​ខ្ជះខ្ជាយ​ពេលវេលា​លើ​អ្វី​ដែល​មិន​ជួយ​ដល់​ការងារ អាជីវកម្ម ឬ​សុភមង្គល​របស់​ខ្លួន​ឡើយ ។…

មនុស្ស​មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ជីវិត​ទេ មិន​ថា​ពួក​គេ​មាន​អាយុ​ដល់ ៤០​ឆ្នាំ ឬ ១០៦​ឆ្នាំ ។ ដូច្នេះ​ពួក​គេ​មិន​គួរ​ខ្ជះខ្ជាយ​ពេលវេលា​លើ​អ្វី​ដែល​មិន​ជួយ​ដល់​ការងារ អាជីវកម្ម ឬ​សុភមង្គល​របស់​ខ្លួន​ឡើយ ។ បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ចង់​ផ្លាស់​ប្តូរជីវិត​នៅ​ឆ្នាំ ២០២០ ថ្មី​នេះ អ្នក​គួរតែ​រៀន​តាម​អ្នក​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​បើ​អ្នក​ចង់​មានជោគ​វាសនា​ដូច​គ្នា​ដែរ ។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​សាកល្បង​ធ្វើ​បាន​ដើម្បី​ខិត​ទៅ​រក​ភាព​ជោគជ័យ និង​សុភមង្គល​ក្នុង​ជីវិត​៖

១. ចាប់ផ្តើម​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ​ខ្លួនឯង​៖
អ្នក​មិន​អាច​រៀន​បាន​ច្រើន​ទេ​ប្រសិនបើ​អ្នក​មិន​រៀន​ធ្វើ​វា​ដោយ​ខ្លួនឯង ។ មាន​ន័យ​ថា បើ​អ្នក​ចង់​រៀន​ពី​ការ​គ្រប់គ្រង​អាជីវកម្ម វិធី​ដែល​ល្អ​ជាងគេ​គឺ​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ។ វា​ជា​បទ​ពិសោធន៍​មួយ​ដែល​អ្នក​មិន​អាច​យក​លុយ​ទៅ​ទិញ ឬ​ទៅ​រៀន​ចេញពី​សាលារៀន​ណាមួយ​ឡើយ ។

ប្រាកដ​ណាស់ ការ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង គឺ​ពោរពេញ​ទៅ​ដោយ​ស្ត្រេ​ស និង​កិច្ចការ​ជា​ច្រើន ហើយ​អ្នក​ថែម​ទាំង​អាច​បរាជ័យ​ថែម​ទៀត​ផង ។ ប៉ុន្តែ​បើ​វា​ជា​អ្វី​ដែល​អ្នក​ចង់​សម្រេច អ្នក​មិន​គួរ​ភ័យ​ខ្លាច​នឹង​វា​ឡើយ ។

២. មើលថែ​សុខភាព​៖
មាន​មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​ច្រើន​ស្តាយក្រោយ​ព្រោះតែ​មិន​បាន​មើលថែ​សុខភាព​ខ្លួន​ពេល​ដែល​នៅ​វ័យក្មេង ។ ជា​ទូទៅ​ពួក​គេ​តែងតែ​លះបង់​ពេលវេលា​មើលថែ​សុខភាព​ដើម្បី​សម្រេច​គោលដៅ ឬ​រក​លុយ​បន្ថែម ។ ប៉ុន្តែ​សុខភាព​គួរតែ​ទទួល​បាន​អាទិភាព​ខ្ពស់​សម្រាប់​មនុស្ស​ម្នាក់​ៗ ។

៣. កសាង​ឈ្មោះ​សម្រាប់​ខ្លួនឯង​ក្នុង​វិស័យ​របស់​អ្នក​៖
បើ​អ្នក​មិន​ចង់​បាត់បង់​ការងារ ឬ​បរាជ័យ​ក្នុង​អាជីវកម្ម​ទេ​នោះ អ្នក​ត្រូវ​តែ​ចេះ​បង្កើត​ឈ្មោះ​មួយ​សម្រាប់​ខ្លួនឯង​ក្នុង​វិស័យ​របស់​អ្នក ។ មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្គាល់ និង​ទទួលស្គាល់​ពី​អ្នក ។ តើ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​វិធី​ណា? វិធី​ងាយ​ៗ​រួម​មានការ​ចែករំលែក​ចំនេះដឹង​និង​បទ​ពិសោធន៍​ជាមួយ​អ្នក​ដទៃ ឬ​ធ្វើការ​ផ្សព្វផ្សាយ​ដែល​ទាក់ទាញ​អតិថិជន​ឲ្យ​ស្គាល់​និង​ជឿជាក់​អ្នក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ