ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចឮ​ថា តារា​សម្តែង​ ស្រេង វុ​ធ​ថា លង់​ស្នេហ៍​តារា​ស្រករ​ក្រោយ​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ស្រេង វុ​ធ​ថា ជា​តារា​សម្តែង​កំពុង​រះ​ចែងចាំង ពិសេស​នៅ​ក្នុង​រឿង​ភាគ​ជា​ច្រើន ។ ពេល​នេះ​លេចឮ​ថា​លោក​លង់​ស្នេហ៍​តារា​ស្រី​រលក​ក្រោយ​ម្នាក់ ហើយ​គ្រោង​ចូល​ស្តីដណ្ដឹង​ទៀត​ផង ។…

រាជធានី​ភ្នំពេញ ៖ លោក​ស្រេង វុ​ធ​ថា ជា​តារា​សម្តែង​កំពុង​រះ​ចែងចាំង ពិសេស​នៅ​ក្នុង​រឿង​ភាគ​ជា​ច្រើន ។ ពេល​នេះ​លេចឮ​ថា​លោក​លង់​ស្នេហ៍​តារា​ស្រី​រលក​ក្រោយ​ម្នាក់ ហើយ​គ្រោង​ចូល​ស្តីដណ្ដឹង​ទៀត​ផង ។

ដំណឹង​នៃ​ការ​ភ្ជាប់ពាក្យ​របស់​លោក​ស្រេង វុ​ធ​ថា លេចឮ​ចេញពី​អ្នកសិល្បៈ​ជិតដិត ។ គូស្នេហ៍​របស់​លោក​វុ​ធ​ថា ​គឺជា​តារា​សម្តែង​ដែល​ទើប​លេចធ្លោ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ ពួក​គេ​បាន​បង្កាត់ភ្លើង​ស្នេហ៍ បន្ទាប់​ពី​បាន​សម្តែង​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ ។ ពួក​គេ​តាមដាន​ចិត្ត​គ្នា រហូត​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ ដោយ​មិន​ចង់​ទុក​យូរ​បន្ត​ទៀត​ទេ ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ស្រេង វុ​ធ​ថា បញ្ជាក់​ថា អនាគត​គូ​ដណ្តឹង​របស់​លោក ឈ្មោះ​ជា ស្រីរ​ត្ន័ ជាតា​រាស​ម្តែង​​រឿង «​បុប្ផា​ស្រុកស្រែ​» និង​រឿង​ជា​ច្រើ​ន​ទៀត ថែម​ទាំង​ជា​អ្នកដឹកនាំ​រឿង និង​និពន្ធ​រឿង ព្រេង​បុរាណ​ខ្មែរ ដូច​ជា​ រឿង បុរស​ជីក​ក្ដាម អា​សុខ​កាច អា​សុខ​ស្លូត មារ​យា​ស្ដ្រី ស្រីក្ងោកមាស ឪពុកក្មេក​រើ​ស​កូនប្រសា បុរស​សាមសិប​ដំឡឹង របស់​ទូរទស្សន៍ជាដើម ។ ចំណែក​ដើម​កំណើត​ស្នេហ៍​របស់​ពួក​គេ​កកើត​ឡើង ជិត​៤​ឆ្នាំ​មក​ហើយ តាំងពី​ខាង​ស្រី​ទើប​ចូល​សិល្បៈ​មក​ម៉្លេះ។

លោក​ស្រេង វុ​ធ​ថា និយាយ​ថា ​«​បន្ទាប់​ពី​បាន​ឈ្វេងយល់​ចិត្ត​គ្នា​អស់​ច្រើន​ឆ្នាំ ទើប​យើង​ដឹង​ថា​រវាង​ពួក​យើង​ទាំង​២ មាន​ចំណុច​ត្រូវចិត្ត​គ្នា​ច្រើន សម​ទំនង​ចាប់​គូ​ទៅ​មុខ ។ ធម្មតា​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ទាល់តែ​យោគយល់​គ្នា ជួយ​គ្នា ឲ្យ​តម្លៃ​គ្នា នោះ​ទើប​រឿង​ស្នេហា​អាច​ឆ្លង​ទៅ​យូរអង្វែង​កើត »​។

លោក​ស្រេង វុ​ធ​ថា និង​ជា ស្រីរ​ត្ន័ គ្រោង​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០២០ ត្រូវជា​ថ្ងៃកំណើត​ខាង​​ស្រី ។ ចំពោះ​ពេលវេលា រៀប​ការ​អាច​ធ្វើ​ឡើង​នៅ​រយៈពេល​១​ឆ្នាំ​ក្រោយ ដើម្បី​ទុក​ពេល​វេលា​​សន្សំ​លុយ​សិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ