ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លុយ​ប៉ុន្មាន​ទៅ​ទើប​គ្រប់គ្រាន់​សម្រាប់​អ្នក ?

4 ឆ្នាំ មុន

លុយ​លើ​លោក​នេះ​មាន​រាប់​ទ្រី​លាន​ដុល្លារ និង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ។ ប្រសិនបើ​មាន​ថ្ងៃមួយ​អ្នកជា​ម្ចាស់​កម្មសិទ្ធិ​លុយ​ទាំងនោះ តែ​មនុស្ស​គ្រប់​គ្នា​លើ​លោក​បាន​បាត់​ខ្លួន ​តើ​លុយ​ទាំងនោះ​មាន​ន័យ​ទេ? ចម្លើយ ​គឺ​មិន​មាន​ន័យ​ទេ ។ អ្នក​មិន​អាច​យក​លុយ​ទាំងនោះ​ទៅ​ធ្វើ​អ្វី​បាន​ឡើយ…

លុយ​លើ​លោក​នេះ​មាន​រាប់​ទ្រី​លាន​ដុល្លារ និង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ។ ប្រសិនបើ​មាន​ថ្ងៃមួយ​អ្នកជា​ម្ចាស់​កម្មសិទ្ធិ​លុយ​ទាំងនោះ តែ​មនុស្ស​គ្រប់​គ្នា​លើ​លោក​បាន​បាត់​ខ្លួន ​តើ​លុយ​ទាំងនោះ​មាន​ន័យ​ទេ? ចម្លើយ ​គឺ​មិន​មាន​ន័យ​ទេ ។

អ្នក​មិន​អាច​យក​លុយ​ទាំងនោះ​ទៅ​ធ្វើ​អ្វី​បាន​ឡើយ ព្រោះ​អ្នក​គ្រាន់តែ​អាច​យក​លុយ​ទៅ​ប្តូរ​យក​អ្វី​ដែល​អ្នក​មិន​ទាន់​មាន ឬ​អ្នក​ចង់បាន​ទេ ។ ហើយ​ប្រសិនបើ​អ្នកមាន​អ្វី​គ្រប់យ៉ាង​លើ​លោក​នេះ​ហើយ លុយ​គឺ​បាត់បង់​តួនាទី​របស់​វា​ហើយ ។ ជា​ទូទៅ មនុស្ស​អាច​ប្តូរ​ពី​គ្មាន​អ្វី​ទាំងអស់ ទៅ​មាន​លុយ​ខ្លះ ទៅ​មាន​លុយ​គ្រប់គ្រាន់ និង​ដល់​ស្ទើរតែ​មាន​អ្វី​ដែល​ខ្លួន​ត្រូវការ ។ តែ​សារៈសំខាន់​នៃ​លុយ​សម្រាប់​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​ៗ​គ្នា ។
ជាក់ស្តែង​លុយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស ហើយ​មនុស្ស​តែង​ប្រកាន់​គំនិត​ថា​លុយ​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់យ៉ាង​ក្នុង​ជីវិត ។ ដោយហេតុ​ដូចនេះ មនុស្ស​តែងតែ​ខិតខំ​រក​លុយ​ឲ្យ​បាន​កាន់តែ​ច្រើន​ដោយ​មិន​មាន​គោលដៅ​ច្បាស់លាស់ ។ តើ​អ្នក​ត្រូវការ​លុយ​ប៉ុន្មាន?

អ្នក​ត្រូវ​តែ​កំណត់​ចំនួន​ច្បាស់លាស់ ហើយ​គិត​ពី​ចំនួន​នោះ​ពេល​ដែល​អ្នក​ខិតខំ​រក​លុយ ។ មនុស្ស​ម្នាក់​ៗ​គួរ​មាន​ចំនួន​មួយ​ដែល​គ្រប់គ្រាន់​សម្រាប់​ពួក​គេ វា​ជា​ចំនួន​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់រាន​មានជីវិត​ដោយ​ស្រណុក​ស្រួល ។ ព្រោះ​អ្នក​ត្រូវ​ចង​ចាំ​ថា មាន​ស្ថាន​ការ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ប្តូរ​អ្វីមួយ​ដើម្បី​យក​លុយ​មក​វិញ ។ ឧទាហរណ៍​ដូច​ជា​ប្តូរ​ការងារ​ទៅ​តាម​បណ្តា​ខេត្ត​អនុញ្ញាត​ឲ្យ​អ្នកមាន​ប្រាក់ខែ​ខ្ពស់​តែ​អ្នក​ត្រូវ​បោះបង់​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ​ជាដើម ។

អ្នកជំនាញ​បាន​ប្រាប់​មក​ថា​ពេល​ដែល​មនុស្ស​ម្នាក់​រក​លុយ​បាន​ពី ៤០០ ទៅ ៥០០ ដង​នៃ​ការ​ចាយវាយ​ប្រចាំខែ​របស់​ពួក​គេ នោះ​ពួក​គេ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​រស់នៅ ៣០​ឆ្នាំ​ហើយ ។ ដូច្នេះ​បើ​អ្នក​អាច​រកបាន ១០០០ ដង​ច្រើន​ជាង​ការ​ចាយវាយ​ប្រចាំខែ​របស់​អ្នក វា​អាច​អនុញ្ញាត​ឲ្យ​អ្នក​រស់នៅ​មួយ​ជីវិត​អ្នក​ដោយ​ស្រណុក​ស្រួល​ដែរ ។ ឧទាហរណ៍​ដូច​ជា​អ្នក​ចាយវាយ​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយ​ខែ នោះ​មួយ​ពាន់​ដង​នៃ​ចំនួន​នោះ​ស្មើ ២០​ម៉ឺន​ដុល្លារ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ