ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ ឧ​ប​ត្ថ​មការ​ប្រកួត​កីឡា​និស្សិត​ឧត្ដម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស

9 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ នៅ​គណៈកម្មាធិកា​ជាតិ​អួ​ឡាំ​ពិ​ក បាន​រៀបចំ​សន្និសីទ​​សា​រ​ព័​ត៌​មាន​ស្ដី​ពី​ការ​ប្រ​កួ​ត​កីឡា និស្សិត​ឧត្ដម​សិក្សា និង​មធ្យមសិក្សា​បច្ចេក​ទេស​ជ្រើសរើស​ជើង​ឯក​ទូ​ទាំ​ប្រទេស​ក្រោម​អធិបតីភាព​លោក​វ៉ា​ត ចំរើន អគ្គលេខាធិការ​គណៈកម្មកា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក​អ៊ុ​ក សិ​ទ្ធិ​ជាតិ អគ្គ​នាយ​កីឡា និង​លោក​ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត ក្រសួង​អបរំ យុវជន និង​កីឡា ។

​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​កីឡា​មានការ​រីក​ចំរើន​ខ្លាំង​នៅ​កម្ពុជា ជា​ពិសេស​ការ​លេង​កីឡា​នៅ​តាម​គ្រឹះ​ស្ថាន​កម្រិត​ឧត្ដម​សិក្សា និង​ក្រោម​ឧត្ដម​សិក្សា​។ ប៉ុន្ដែ​កា​បណ្ដុះបណ្ដាល​ដែល​ធ្វើ​ឡើង​នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា​ទាំង​រដ្ឋ ​និង​ឯកជន គឺនៅ​មាន​កម្រិត ​ដោយសារ​តែ​គ្រូ​ដែល​មាន​ជំនាញ​មិន​មាន​គ្រប់គ្រាន់ និង​ទីលាន​សម្រាប់​លេង​កីឡា​មិន​ស្រប​តាម​ស្ដង់ដា ជា​ពិសេស​កម្រិត​ធនធានមនុស្ស​នៅ​កម្ពុជា នៅ​មិន​ទាន់​អាច​ប្រៀប​ធៀប​ស្មើ​នឹង​ប្រទេស​ជឿនលឿន​បាន ដោយសា​រ​ប្រទេស​​កម្ពុជា ​មាន​សង្គ្រាម​ជា​ច្រើន​ទស​វត្ស​រ៍​ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​ធនធានមនុស្ស​យ៉ាងច្រើន​។ ដើម្បី​ដើរ​ឱ្យទាន់​គេ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត បើ​ទោះបីជា​យើង​​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​ហើយ​ក៏​ដោយ ជាក់ស្ដែង​ក្រុ​មហ៊ុន​ស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ មាន​ស្រា​បៀរ​អង្គរ ភេ​ស​ជ្ជៈ​ប៉ិ​ប​ស៊ី និង​ទឹក​ពិសា​បរិសុទ្ធ អង្គរ​ព្យួ​រូ បាន​និង​កំពុង​សហ​ការ​​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​​កម្ពុជា បង្កើត​កម្មវិធី​ប្រ​កួ​ត​កីឡា​និស្សិត​ឧត្ដម​សិក្សា និង​មធ្យម​កិ​ក្សា​បច្ចេកទេស​ ជ្រើសរើស​ជើងឯក​ទូ​ទាំ​ង​ប្រទេស ឆ្នាំ​២០១៣-២០១៤ ​នេះ​ឡើង ក្នុង​គោលបំណង​ជំរុញ​វិស័យ​កីឡា​កម្ពុជា ឱ្យ​មាន​ភាព​លេចធ្លោ និង​ខិតខំ​ស្វែងរក​​អ្នក​ដែល​មាន​សមត្ថភាព ទេ​ព្យ​កោសល្យ គឺ​ធ្វើ​យ៉ាង​ណា​បណ្ដុះបណ្ដាល​មុខ​ជំនាញ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​​ប្រ​កួ​ត​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ប៉ុន្នា​ន​ឆ្នាំ​ខាង​មុខ​នេះ ឱ្យ​ស្រប​នឹង​ទិ​ស​ដៅ​អភិវឌ្ឍន៍​កីឡា​កម្ពុជា​របស់​រាជរដ្ឋាភិបាល ។ ឆ្លៀត​ក្នុង​ពេល​ឱកាស​នេះ ក្នុង​នាម​ក្រុមហ៊ុនស្រា​បៀរ​អង្គរ សូម​គោរព​អ​ញ្ជើ​ញ​ដល់​មហាជន​ទាំងអស់​ចូល​រួម​គាំទ្រ និង​លើកទឹកចិត្ដ​ដល់​ប្អូន​ៗ​និស្សិត​ឱ្យ​បាន​ច្រើន​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ហើយ​សូម​ចូលរួម​លេង​កីឡា​ទាំងអស់​គ្នា ព្រោះ​កីឡា​នាំ​មក​នូវ​សុខភាព​ទាំ​ផ្លូវ​កាយ និង​ផ្លូវចិត្ដ សន្ដិភាព និង​សាមគ្គី​ភាព ហើយ​បង​ក៏​សូម​ផ្ដាំផ្ញើរ​ដល់​ប្អូន​ៗ​និស្សិត​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ ត្រូវ​គោរ​ព​តាម​គោល​ការណ៍ ​និង​បទ​​បញ្ញត្ត​កីឡា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។