ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញដីកាឃាត់​ខ្លួ​នបុរសម្នាក់ ក្រោយប្រើល្បិចបោក​ប្រជា​ពលរដ្ឋ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​របស់​តុលាការខេត្ត ពី​បទ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ រឿង​រត់ការ​សាងសង់​ផ្ទះ​ដែល​គេ​ហាមឃាត់​នៅ​ក្នុង​តំបន់​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្តសៀមរាប ហើយ​ដីកា​នេះ​ចេញ​ដោយ​លោក​មុ​យ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​របស់​តុលាការខេត្ត ពី​បទ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ រឿង​រត់ការ​សាងសង់​ផ្ទះ​ដែល​គេ​ហាមឃាត់​នៅ​ក្នុង​តំបន់​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្តសៀមរាប ហើយ​ដីកា​នេះ​ចេញ​ដោយ​លោក​មុ​យ សុ​ភ័​ក្រ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ឈ្មោះ ជា ហាក់​ស្រ៊ុ​ន ភេទប្រុស​ អាយុ​៥៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​មក ជនសង្ស័យ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ដឹង​ទោស​កំហុស​ប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​លោក​មុ​យ សុ​ភ័​ក្រ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច ឱ្យ​សមត្ថកិច្ច​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ព​ន្ឋ​នាគារ​ខេត្តសៀមរាប​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ