ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ស្នើ​សុំ​កូតា​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​សម្រាប់​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ការងារ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ការងារ និង​កា​ស្នើ​សុំ​កូតា​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស សម្រាប់​ឆ្នាំ​២០២០ និង​សារា​ចរណ៍​ណែនាំ​លេខ​០៧ ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយ​:​អ៊ី​ន​ធើ​ណែ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា រយៈកាល​កន្លង​ទៅ​នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ការងារ​ទាំងអស់ ពិតជា​បាន​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ក្នុង​វិស័យ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ទន្ទឹម​នោះ​បាន​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ក្នុង​ឱកាស​នេះ​ដែរ​លោក អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ជា​រង្វាន់​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល ជូន​ដល់​មន្ទីរ​ការងារ​នេះ​ជា​លើក​ទី​៣​ហើយ ដែល​មន្ទីរ​ការងារ​ទទួល​បាន​កោតសរសើរ ពី​លោក​អភិបាលខេត្ត​ព្រមទាំង​បាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សរុប​ចំនួន​២២​លាន​រៀល ជូន​ដល់​មន្ត្រី​អធិការកិច្ច និង​ផ្សះផ្សា​វិវាទ​ការងារ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ដែល​បាន​ចុះ​បំពេញការងារ​ស្រប​តាម​បរិបទ​ក្នុង​ការ​វិនិយោគ​បច្ចុប្បន្ន​ដោយ​មិន​គិត​ពេលវេលា​ថ្ងៃ​យប់ ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ