ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​តវ៉ា​ជំទាស់​ក្រុមហ៊ុន​ផលិត​អគ្គិសនី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០នាក់​ដែល​អះអាង​ថា ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣៥៧​គ្រួសារ រស់នៅ​ក្នុង​បុរី​ផ្ទះល្វែង​ល្អពេញចិត្ត បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយ​លើក​បដា​ទទូច​សុំ​ដល់​រាជរ​ដ្ឋា​បាល​ភិ​បាល​កម្ពុជា ក៏​ដូចជា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ប្តូរ​ទីតាំង​រោង​ម៉ាស៊ី​ន​ភ្លើង​របស់​ក្រុមហ៊ុន ខូ​ល​ប៊ី​ន អេ​នើ​ជី​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០នាក់​ដែល​អះអាង​ថា ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣៥៧​គ្រួសារ រស់នៅ​ក្នុង​បុរី​ផ្ទះល្វែង​ល្អពេញចិត្ត បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយ​លើក​បដា​ទទូច​សុំ​ដល់​រាជរ​ដ្ឋា​បាល
​ភិ​បាល​កម្ពុជា ក៏​ដូចជា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ប្តូរ​ទីតាំង​រោង​ម៉ាស៊ី​ន​ភ្លើង​របស់​ក្រុមហ៊ុន ខូ​ល​ប៊ី​ន អេ​នើ​ជី​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត (Colben Energy(Cambodia) Limited ដែល​បាន​បង្ក​សំឡេង​រំខាន​រហូត​ដល់​រង្គើ​ផ្ទះ និង​ផ្សែង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ដែល​នៅ​ជុំវិញ ។

ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ​កន្លង​មក នៅ​មុខ​ក្រុមហ៊ុន​ខាងលើ ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​តវ៉ា​នេះ​គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង ហើយ​ក្រសួងបរិស្ថាន​ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អគ្គិសនី ពុំ​មាន​លទ្ធភាព​ដើម្បី​បញ្ឈប់​រោង​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​បាន ។

តាម​ប្រជា​ពលរដ្ឋ​បានឱ្យ​ដឹង​ថា រោង​ម៉ាស៊ីនភ្លើង​របស់​ក្រុមហ៊ុន ខូ​ល​ប៊ី​ន​អេ​នើ​ជី​(​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​បង្ក​សំឡេង​រំខាន​លាន់ឮ​ខ្លាំង​ៗ រហូត​ដល់​រង្គើ​ផ្ទះ និង​ហុយផ្សែង​បំពុលបរិយាកាស​យ៉ាងធ្ងន់ធ្ងរ​ជា​រៀង​រាល់​ថ្ងៃ ចាប់តាំងពី​ម៉ោង​៥​ព្រឹក​រហូត​ដល់​ម៉ោង​១២​អធ្រាត្រ ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុខភាព​របស់​អ្នក​រស់នៅ​ជុំវិញ ។ ជា​ពិសេស ប៉ះពាល់ដល់​កុមារ ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​សម្រាលកូន​ហើយ និង​អ្នកជំងឺ ដែល​រស់នៅ​ក្នុង​បុរី​ល្អ​ពេញចិត្ត ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មកពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​មូ ដ្ឋា​ន លោក​ចៅ សង្កាត់​ឫស្សី​កែវ កាលពីដើម​ឆ្នាំ​២០១៦ ដល់​២០១៧ ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែមិន​មានការ​ឆ្លើយ​តប​និង​ដោះស្រាយ​ឡើយ ។ លុះ​កាលពី​ខែមករា ឆ្នាំ​២០១៨ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​បន្ត​ដាក់ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៨ និង​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឲ្យ​ជួយ​អន្តរាគមន៍ តែ​លទ្ធផល​មិន​ទទួល​បាន​សម​ស្រប ។

ដោយសារ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ឯកជន​នេះ នៅ​តែ​បន្ត​សំឡេង​រំខាន​ដល់​ការ​រស់នៅ​ដល់​សព្វថ្ងៃ ប្រជាព​លរដ្ឋ​ក៏​បាន​ទទូច​សុំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដោយ​បញ្ឈប់​សកម្មភាព​រោង​ម៉ាស៊ីនភ្លើង របស់​ក្រុមហ៊ុន​ខូ​ល​ប៊ី​ន​អេ​នើ​ជី​(​ខេ​ម​បូ​ឌា​) លីមីតធី​ត ព្រោះតែ​រោង​ម៉ាស៊ីន​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

តាម​លិខិត​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា គោរ​ព​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹងថា រោង​មា​៉​សុ​ី​ន​ភ្លើង​របស់​ក្រុម​ហុ​៊​ន​ខូ​ល​ប៊ី​ន ដើរដោយ​ប្រេង​ខ្មៅ ស្ថិត​នៅ​ក្នុងភូមិ​បឹង​សាឡា​ង​សង្កាត់​ឫស្សី​កែ​វ​ខណ្ឌឫស្សី​កែវ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០០៥ និង​ដំណើរការ​នៅ​ឆ្នាំ​២០០៦ ដែល​នា​ពេល​នោះ​តំបន់​ជុំវិញ​គឺជា​ដី​វាល និង​បឹង ហើយ​ក៏​ពុំ​ទាន់​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទេ ។ លុះ​មក​ដល់​ឆ្នាំ​២០១៣ ទើប​មាន​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​ជា​បណ្តើរ​ៗ និង​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន មក​សាងសង់​ផ្ទះ​ល្វែង​លក់​ជូន​ប្រពល​រដ្ឋ​ជា​បន្ត បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ដែល​ផ្ទះ​ខ្លះ​បាន​សង់​មក​ជាប់​នឹង​របង​រោងចក្រ​
តែ​ម្តង ។

ផ្អែក​លើ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី (PPA) រវាង​អគ្គិសនី​កម្ពុជា​និង​ក្រុមហ៊ុន​ខូ​ល​ប៊ី​ន ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​។កន្លង​មកនេះ ស្ថានភាព​នយោបាយ​មាន​ស្ថិរភាពល្អ បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​វិនិយោគ​ក្នុង​និង​ក្រៅប្រទេស​កាន់តែ​ច្រើន ធ្វើ​ឱ្យ​តម្រូវការ​ថាមពល​អគ្គិសនី​មានការ​កើនឡើង​យ៉ាង​គំហុក​លើស​ពី​ការ​ព្យាករ ជា​ហេតុនាំ​ឲ្យ​អគ្គិសនី​កម្ពុជា អាច​ត្រូវ​ប្រឈម​នឹង​ការខ្វះ​ប្រភព​ផ្គត់ផ្គង់​ថាមពល​ច្រើន​ក្នុង​រង្វង់​ពី​២​ ទៅ៣​ឆ្នាំ​ខាង​មុខ​នេះ ពិសេស​នៅ​រដូវប្រាំង ។

ក្នុង​នាម​ ជា​អង្គភាព​រដ្ឋ​តំណាង​ឱ្យ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​ភារកិច្ច​និង​កាតព្វកិច្ច​បន្តរក្សា​ស្ថិរភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជូន​អតិថិជន​ទូទៅ​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​ស្ថិរ​ភាពល្អ​ប្រសើរ និង​ដើម្បី​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ខាងលើ អគ្គិសនី​កម្ពុជា​ចាំបាច់​ត្រូវ​រក្សា​ប្រភព​ផ្គត់ផ្គង់​ពី​រោងចក្រ​ខូ​ល​ប៊ី​ន​ខាងលើ ដែល​មាន​ស្រាប់​បន្ត​ទៀត​សិន រហូត​ដល់​អគ្គិសនី​កម្ពុជា មាន​ប្រភព​ផ្គត់ផ្គង់​គ្រប់គ្រាន់ ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង ។ កោះសន្តិភាព ពុំ​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​បាន​នៅឡើយ​ទេ ៕​

អត្ថបទសរសេរ ដោយ