ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ថៃ​មាន​អត្រា​ខ្លាំង​ជាង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​បាត​ថៃ​អាច​ចាត់​ទុក​ថា ជា​ក្រដាសប្រាក់​បរទេស​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ច្រើន​ផង​ដែរ បន្ទាប់​ពី​ដុល្លារ​អា​មេ​រិ​ក ។ បើ​យោង​តាម​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាន​បង្ហាញ​ថា ថ្ងៃនេះ​ប្រាក់​បាត​ថៃ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​នោះ បើ​ប្រៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១…

ប្រាក់​បាត​ថៃ​អាច​ចាត់​ទុក​ថា ជា​ក្រដាសប្រាក់​បរទេស​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ច្រើន​ផង​ដែរ បន្ទាប់​ពី​ដុល្លារ​អា​មេ​រិ​ក ។ បើ​យោង​តាម​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាន​បង្ហាញ​ថា ថ្ងៃនេះ​ប្រាក់​បាត​ថៃ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​នោះ បើ​ប្រៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។

ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ​ឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល​១៣៦​រៀល លក់​ចេញ​១៣៧​រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ​១៣៥​រៀល និង​លក់​ចេញ​តែ​១៣៦​រៀល​ប៉ុណ្ណោះ ។ សម្រាប់​ថ្ងៃនេះ​ដែរ​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៧៥​រៀល , ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨៥៣​រៀល លក់​ចេញ​២៨៨១​រៀល និង​១​យន់​ចិន​ទិញ​ចូល​៥៨៣​រៀល លក់​ចេញ​៥៨៩​រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៧៤៣​រៀល លក់​ចេញ ៣៧៨១​រៀល​, ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៥២​រៀល លក់​ចេញ ៣៥៦​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៦​រៀល លក់​ចេញ ១៧៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ