ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​មួយ​​​ចំនួន​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​បំពង់​អាហារ

4 ឆ្នាំ មុន

ជំងឺមហារីក​បំពង់​អាហារ គឺជា​ជំងឺ​សាហាវ​បំផុត​មួយ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​មនុស្ស​បាន​ទៅ​យ៉ាង​ងាយ​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ដែល​អាច​បង្ក​ជំងឺមហារីក​បំពង់​អាហារ ៖ ១. អាយុ ៖…

ជំងឺមហារីក​បំពង់​អាហារ គឺជា​ជំងឺ​សាហាវ​បំផុត​មួយ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​មនុស្ស​បាន​ទៅ​យ៉ាង​ងាយ​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ដែល​អាច​បង្ក​ជំងឺមហារីក​បំពង់​អាហារ ៖

១. អាយុ ៖ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា​អ្នក​ដែល​មាន​វ័យ​លើស​ពី ៤៥ ឆ្នាំ គឺ​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​បំពង់​អាហារ​។

២. ភេទ ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​បុរស​ងាយ​នឹង​ទទួល​រង​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ច្រើន​ជាង​ស្ត្រី​ដល់​ទៅ ៣ ដង?

៣. ជំងឺ​មួយ​ចំនួន ៖ ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ញឹកញាប់​ក៏​អាច​ជា​កត្តា​មួយ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ផង​ដែរ​។

៤. តំណពូជ ៖ ប្រសិនបើ​សមាជិកគ្រួសារ​មាន​របប​អាហារ​និង​របៀប​រស់នៅ​ដូច​គ្នា នោះ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​អាច​កើត​មាន​ចំពោះ​សមាជិក​ផ្សេង​ទៀត​បន្តបន្ទាប់​។

៥. ការ​ជក់បារី ៖ ទម្លាប់​នៃ​ការ​ជក់បារី​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​គីមី​គ្រោះថ្នាក់​បំផុត រួម​ទាំង​សារធាតុ tobacco​។

៦. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក ៖ មិន​ត្រឹមតែ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ក៏​បង្ក​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​កុំ​ទទួលទាន​ច្រើន​ពេក​។

៧. ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ខ្លាំង​ពេក ៖​ ទម្លាប់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ខ្លាំង​ជា​ប្រចាំ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំ​ងឺំ​ហា​រីក​បំពង់​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​កម្ដៅ​ខ្លាំង ឬ​សីតុណ្ហភាព​ខ្ពស់​អាច​បង្ក​ការ​រលាក​ស្រទាប់​នៃ​បំពង់​អាហារ​។

៨. ទម្លាប់​ទទួលទាន​មិនល្អ ៖ ការ​ទទួលទាន​អាហារ​គ្មាន​សុខភាព​ល្អ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​និង​សារធាតុ​គីមី​ផ្សេង​ៗ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​បន្ថែមបន្លែ​ផ្លែ​ឈើ​ឱ្យ​កាន់តែ​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ