ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង Real Madrid ប្រាប់​ក្លិប​គួរ​ទិញ​យក​ខ្សែប្រយុទ្ធ​ជើង​ស៊ុត​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់ Real Madrid លោក Hugo Sanchez…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់ Real Madrid លោក Hugo Sanchez ចង់​ឃើញ​ក្រុម​យក្ស​អេ​ស្បា​ញ​មួយ​នេះ ទិញ​យក​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur​។

ចាប់តាំងពី​ការ​ចាកចេញ​របស់​កីឡាករ Cristiano Ronaldo ទៅ​កាន់​ក្រុម Juventus ក្នុង​ឆ្នាំ ២០១៧ ការ​រក​គ្រាប់​បាល់​ជូន​ក្រុម​ត្រូវ​បាន​ធ្លាក់​ទៅ​លើ Karim Benzema​។ ទោះបីជា​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់ Benzema នៅ​ចំពោះ​មុខ​គ្រាប់​បាល់​នៅ​រដូវ​កាល​នេះ លោក Sanchez ដែល​រកបាន​ជាង ១៥០​គ្រាប់​សម្រាប់​ក្លិប មាន​អារម្មណ៍​ថា Real Madrid គួរតែ​ទិញ​យក​កីឡាករ Harry Kane មក​លេង​។

យោង​តាម​សម្តី​របស់ Sanchez តាម​សារព័ត៌មាន Los Blancos បានឱ្យ​ដឹង​ថា​៖«Real Madrid គួរតែ​មាន​កីឡាករ​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ការ​ចាប់ផ្តើម​ចំនួន​១២​នាក់​ហើយ នោះ​រាប់​បញ្ចូល​ទាំង​កីឡាករ​លេខ​៩​ដ៏​ឆ្នើម​»​។

លោក​បាន​បន្ត​ថា​៖ «Kane គឺជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​កត់សម្គាល់​ជា​យូរ​មក​ហើយ ហើយ​ប្រសិនបើ​ខ្ញុំ​ទទួល​បន្ទុក​នៅ Real Madrid ខ្ញុំ​នឹង​ទិញ​យក​រូប​គាត់​។ ទោះបី​វា​ត្រូវ​ចំណាយ​អស់​ជាង ២០០​លាន​ផោន​ក៏​ដោយ ក៏​ខ្ញុំ​ហ៊ាន​ជះ​លុយ​ដែរ​។ ការ​ទិញ​យក Ronaldo ពី Manchester United គឺ​ថ្លៃ​ណាស់ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ អាច​ជួយ​ដល់​ក្លិប​ឱ្យ​លេង​បាន​ល្អ​បាន​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ