ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែប​បង្ហើរខ្លែង​ខ្មែរ​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៩ -២០២០

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ពិធី​បង្ហើរខ្លែង​ខ្មែរ​ចំនួន​30​ខ្លែង និង​ខ្លែង​មក​ពី​សាលាស្រុក​និង​ក្រុងកែប​ជា​ច្រើន​ទៀត ត្រូវ​បាន​បង្ហើរ​នៅ​ពហុ​កីឡាដ្ឋាន​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​30 ខែធ្នូ​នេះ ។ លោក តុង…

ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ពិធី​បង្ហើរខ្លែង​ខ្មែរ​ចំនួន​30​ខ្លែង និង​ខ្លែង​មក​ពី​សាលាស្រុក​និង​ក្រុងកែប​ជា​ច្រើន​ទៀត ត្រូវ​បាន​បង្ហើរ​នៅ​ពហុ​កីឡាដ្ឋាន​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​30 ខែធ្នូ​នេះ ។

លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា ខេត្ត​កែប​ចាប់ផ្ដើម​រៀប​ចំការ​បង្ហើរខ្លែង​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០០១ នៅ​ចំការ​បី ភ្នំ​វ​ល្លិ៍​រ​រហូត​មក​ដល់​ឆ្នាំ​២០១៩ ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា បើ​គិត​ពី​ឆ្នាំ​២០០១​មក គឺ​មាន​ចំនួន​២៣​លើក​រួច​មក​ហើយ ។

ឯកឧត្តម កែន ស​ត្ថា អភិបាល​នៃ​គណ​អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា ការ​បង្ហើរខ្លែង​ខ្មែរ​ពេល​នេះ​ជា​ការ​ចូលរួម​បំផុស​ឲ្យ​មាន​ព្រឹត្តិការ​អបអរ​សារ​ទរ​ឆ្លង​ឆ្នាំ​សកល ២០១៩ / ២០២០ ។ និង​ខួប​លើក​ទី​៤១ នៃ​ទិវា​បុណ្យ​ជាតិ​ជ័យ​ជំនះ​៧ មក​រា /១៩៧៩/ ៧ មក​រា ២០២០ ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​បង្ហើរខ្លែង​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​នេះ​ជា​ការ​ចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី​ដូនតា​យើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ជា​ពិសេស​ទៅ​ទៀត​បាន​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ភ្ញៀ​ង​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​លំហែកាយ​ស្នាក់​នៅ​ខេត្ត​កែប​របស់​យើង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ