ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េង​ប៉ុង​ប្រកាស​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ បន្ទាប់​ពី​រើស​បាន​មេ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រើស​បាន​មេ​ថ្មីសហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​(​ប៉េង​ប៉ុង​) បានប្រកាស​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០១៩ និង​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មក​រា ខួប​លើក​ទី​៤១ ។ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់ ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រើស​បាន​មេ​ថ្មីសហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​(​ប៉េង​ប៉ុង​) បានប្រកាស​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០១៩ និង​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មក​រា ខួប​លើក​ទី​៤១ ។ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ នៅ​សាល​ដំបូលទូក​ថ្មី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។

លោក​ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហ ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បាន​បញ្ជាក់​ក្នុង​សេចក្ដីជូន​ដំណឹង​ថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡាវាយកូនឃ្លីលើតុ​ប្រចាំឆ្នាំ​២០១៩ និង​អប​អរសាទរ​ទិវា​ជ័យជម្នះ​៧​មក​រា ខួប​លើក​ទី​៤១ (៧ មក​រា ១៩៧៩-៧ មក​រា ២០២០) នៅ​ថ្ងៃ​ទី​២ ខែមករា ខាង​មុខ​នេះ មាន​វិញ្ញាសា​ប្រកួត​ចំនួន​៤ គឺ​វិញ្ញាសា​ក្រុម​បុរស​ក្រប​ខណ្ឌ ក​១ វិញ្ញាសា​វាយ​គូ​បុរស​ក្រប​ខណ្ឌ​ក​១-​ក​២ វិញ្ញាសា​ឯកត្តជន​បុរស​ក្រប​ខណ្ឌ​ក​១-​ក​២ និង វិញ្ញាសា​ឯកត្តជន​នារី​ក្រប​ខណ្ឌ​ក​១-​ក​២ ។

ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត គឺ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ជួបជុំ​សមាគម ក្លិប ដើម្បី​ប្រជុំ​ចាប់ឆ្នោត​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក​(​សាល​ដំបូលទូក​ថ្មី​)​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឲ្យ​ដឹង​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩​នេះ ដោយសារ​តែ​ឆ្នាំ​នេះ​ជាប់​រវល់​មមាញឹក​រឿង​ត្រៀម​ចេញ​ទៅ​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ដែល​ទើប​បញ្ចប់​ទៅ​កន្លង​មកនេះ។

មួយទៀត​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​(​ប៉េង​ប៉ុង​)​មាន​បញ្ហា​ផ្ទៃក្នុង​សហព័ន្ធ គឺ​ដោយសារ​ទី​១ ប្រធាន​ចាស់​លោក​ឧកញ៉ា រ័​ត្ន សា​ខន បាន​លាឈប់​លែង​ធ្វើ​សកម្មភាព និង​ទី​២​ដោយសារ​មាន​ការ​ឯកភាព​និង​សំណូមពរ​ពី​ព្រឹទ្ធាចារ្យ ក៏​ដូច​ជា​គ្រូបង្វឹក​និង ក្លិប​ក្នុង​សហព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​នៅ​លើ​រចនា សម្ព័ន្ធ​ដឹកនាំ​នោះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រួម​ជាមួយ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្រេច​រៀបចំ​ធ្វើ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​កែសម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ ដែល​ក្នុង​នោះ​សមាជិក​ទាំងអស់​ក៏​បាន​ឯកភាព​ជ្រើសរើស​លោក​នាយ ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ធ្វើ​ជា​ប្រធាន​​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ដែល​មាន​សមាជិក​ប្រតិបត្តិ​សរុប​ចំនួន​១១​នាក់ ។

ដូច្នេះ​ហើយ​ទើប​ពេល​នេះ សហព័ន្ធ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ឡើង​វិញ ដោយ​រៀបចំ​ធ្វើ​ជើងឯក​រួម​ជាមួយនឹង​ការ​អបអរសាទរ​ទិវា​ជ័យជម្នះ​៧ មក​រា ខួប​លើក​ទី​៤១ តែ​ម្ដង​។

ទោះបី​យ៉ាងណា ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០១៩ របស់​សហ​ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ ក៏​ស្ថិត​ក្រោម​គម្រោង​ចំណាយ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ