ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រួច​ជា​ស្រេច​សម្រាប់​សង្ក្រាន្ត​ប្រាសាទបន្ទាយឆ្មារ​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សង្ក្រាន្ត​ប្រាសាទបន្ទាយឆ្មារ ឆ្នាំ​២០២០ បាន​រៀបចំ​សំដែង​ល្ខោនខោល និង​ប្រគុំ​តន្ត្រី​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ប្រជុំ​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមការងារ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ លោក…

ខេត្តបន្ទាយមានជ័យ ៖ សង្ក្រាន្ត​ប្រាសាទបន្ទាយឆ្មារ ឆ្នាំ​២០២០ បាន​រៀបចំ​សំដែង​ល្ខោនខោល និង​ប្រគុំ​តន្ត្រី​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ប្រជុំ​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមការងារ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​រៀបចំ​ដោយ​លោក ស សុខា អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​រៀបចំ​សង្ក្រាន្ត​បន្ទាយឆ្មារ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ដើម្បី​អបអ​សាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

លោក អ៊ុំ រាត្រី បាន​មាន​ប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន តែងតែ​យកចិត្តទុកដាក់​និង​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​រៀបចំ​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័​រ និង​ប្រាសាទ​មេបុណ្យ​ដែល​កសាង​ស្ពានឈើ​ជិត​១​គីឡូម៉ែត្រ និង​កែ​លំអ​រអាង​ជើង​គ្រួ​ស​ក្លាយជា​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្តបន្ទាយមានជ័យ​។

លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ស​ង្ក្រា​ន្ត​​បន្ទាយឆ្មារ​២០២០​នេះ​ត្រូវ​បាន​ប្រជុំ​បង្កើត​រចនាសម្ព័ន្ធ ក្រុមការងារ​និង​តួនាទី​ភារកិច្ច​សម្របសម្រួល​យុវជន​និង​បរិស្ថាន​ធ្វើការ​ជ្រើសរើស​និង​ចងក្រង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដើម្បី​បែងចែក​តួនាទី​ដល់​សមាជិក​សង្ក្រាន្ត​បន្ទាយឆ្មារ​២០២០​ខាង​មុ​ខា​នេះ​។

លោក ស សុខា បាន​បញ្ជាក់​ថា សង្ក្រាន្ត​បន្ទាយឆ្មារ​២០២០​នេះ​ត្រូវ​បាន​រៀបចំ​សិល្បៈ តន្ត្រី សាសនា និង​ស្ថាបនា រចនា ផលិត និង​សម្របសម្រួល​រៀបចំ​ពិធី​មាន​១-​កម្មវិធី​ទទួល​ទេវតា និង​ពិធី​សាសនា​, ២-​ពិធី​ថ្លែងអំណរគុណ​ឱ​ពុក​និង​ម្តាយ​, ៣-​ពិធី​សំដែង​សិល្បៈ​ល្ខោនខោល​, ៤-​ប្រគុំ​តន្ត្រី​ខ្នាត​តូច​, ៥-​ក្រុមការងារ​សិល្បករ​សម្រាប់​ការ​សម្តែង ៦-​សំលៀក​បំពាក់​សម្រាប់​ការ​សំដែង​នីមួយ​ៗ ៧-​រៀបចំ​ការ​ហាត់​សម ៨-​រៀបចំ​ប្លង់​មេ ស្តង់​សម្រាប់​អាជីវករ និង​៩-​ស្វែងរក​អាជីវករ លក់ដូរ​ផលិតផល​ផ្សេង​ៗ​ដើម្បី​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ