ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិន​បើ​ប្រើ​ថ្នាំ​បញ្ចុះ​ញឹកញាប់​មិនល្អ​ទេ​ ប្រយ័ត្ន!

4 ឆ្នាំ មុន

បើ​ទោះបីជា​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ សម្រាប់​ការ​ត្រៀម​ធ្វើ​នីតិវិធី​វេជ្ជសាស្ត្រ​ណាមួយ ដូច​ជា​ការ​ឆ្លុះ​មើល​ពោះវៀនធំ តែ​ភាគច្រើន មិនមែន​ដើម្បី​សម្អាត​ពោះវៀនធំ សម្រាប់​បន្សាប​ជាតិពុល​ឡើយ​។ ហេតុផល គឺ​សាមញ្ញ​។ ប្រព័ន្ធ​រំលាយ​អាហារ ជា​កន្លែង​បញ្ចេញ​កាក​សំណល់…

បើ​ទោះបីជា​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ សម្រាប់​ការ​ត្រៀម​ធ្វើ​នីតិវិធី​វេជ្ជសាស្ត្រ​ណាមួយ ដូច​ជា​ការ​ឆ្លុះ​មើល​ពោះវៀនធំ តែ​ភាគច្រើន មិនមែន​ដើម្បី​សម្អាត​ពោះវៀនធំ សម្រាប់​បន្សាប​ជាតិពុល​ឡើយ​។ ហេតុផល គឺ​សាមញ្ញ​។ ប្រព័ន្ធ​រំលាយ​អាហារ ជា​កន្លែង​បញ្ចេញ​កាក​សំណល់ និង​បាក់តេរី ដូច្នេះ រាង​កាយ​របស់​យើង​មិន​ត្រូវការ​លាង​សម្អាត​ពោះវៀនធំ តាម​វិធី​ណា​ផ្សេង​ទៀត​នោះ​ទេ​។

មានការ​គាំទ្រ​ថា ជាតិពុល​ដែល​មាននៅ​ប្រព័ន្ធ​រំលាយ​អាហារ អាច​បង្ក​អោយ​មាន​បញ្ហា​សុខភាព​ផ្សេង​គ្នា​ជា​ច្រើន ដូច​ជា​ជំងឺ​រលាក​សន្លាក់ អា​លែ​ក​ស៊ី និង​ជំងឺហឺត​។ ពួក​គេ​ជឿ​ថា ការ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ អាច​ធ្វើ​អោយ​សុខភាព​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​វា​អាច​យក​ចេញ​នូវ​ជាតិពុល ជម្រុញ​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​អោយ​មាន​សុខភាព​ល្អ បង្កើន​ថាមពល និង​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​។ ទោះ​យ៉ាងណា នៅ​មាន​ភ័ស្តុតាង​តិចតួច​នៅឡើយ ចំពោះ​ការ​លើក​ឡើង​បែប​នេះ​។

ជា​ការ​ពិត​ណាស់ ការ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ ពេល​ខ្លះ អាច​នាំ​អោយ​មាន​គ្រោះថ្នាក់​។ ការ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ អាច​បណ្តាល​អោយ​មាន​ផល​ប៉ះពាល់​ដូច​ជា ចុកពោះ ហើមពោះ ក្អួតចង្អោរ​ជាដើម​។

ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ​នឹង​ការ​ប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ គឺ​អាច​មាន​ដូច​ជា ៖

១- បង្កើន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​បាត់បង់​ជាតិ​ទឹក
២- អាច​នាំ​អោយ​ធ្លាយ​ពោះវៀនធំ
៣- បង្កើន​ការ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ
៤-ការ​ប្រែប្រួល​ពពួក​អេឡិចត្រូលីត ដែល​អាច​មាន​គ្រោះថ្នាក់ ប្រសិនបើ​អ្នកមាន​ជំងឺ​តម្រងនោម ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ