ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីទាំង​៣​​ ធ្វើ​ឱ្យ​​ជីវិត​​អាពាហ៍​ពិពាហ៍​​របស់​អ្នក​មិន​ងាយ​បែកគ្នា​​ឡើយ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​តើ​គួរតែ​ធ្វើ​យ៉ាងណា ​ទើប​អាច​ថែរក្សា​អាពាហ៍ពិពាហ៍​អ្នក​បាន​ល្អ? ១-អ្នក​គួរតែ​និយាយ​ពាក្យ​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន ព្រោះ​ពាក្យ​សម្តី​មួយ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​ជាង​នេះ​។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ងាយ​ធុញ​គ្នា​ឡើយ​។ ២-ក្នុង​ពេល​យប់ អ្នក​គួរតែ​ធ្វើ​សកម្មភាព​ខ្លះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​តើ​គួរតែ​ធ្វើ​យ៉ាងណា ​ទើប​អាច​ថែរក្សា​អាពាហ៍ពិពាហ៍​អ្នក​បាន​ល្អ?

១-អ្នក​គួរតែ​និយាយ​ពាក្យ​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន ព្រោះ​ពាក្យ​សម្តី​មួយ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​ជាង​នេះ​។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ងាយ​ធុញ​គ្នា​ឡើយ​។

២-ក្នុង​ពេល​យប់ អ្នក​គួរតែ​ធ្វើ​សកម្មភាព​ខ្លះ មិន​គួរ​ព្រោះតែ​កើតកូន​រួច ហើយ​នឿយហត់​នឹង​ការងារ មិន​ធ្វើ​អ្វី​ឡើយ​។ នៅ​ពេល​ដែល​អ្នក​មិន​រួម​ភេទ​យូរ មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ​ក៏​ងាយ​បែក​ដែរ​។ ដូចនេះ អ្នក​គួរតែ​ឆ្លៀតពេល​ខ្លះ ដើម្បី​បង្កើន​មនោសញ្ចេតនា​របស់​អ្នក​។

៣-អ្នក​គួរតែ​កាន់​ដៃ​គ្នា​ឲ្យ​បាន​ច្រើន​ដូច​ជា​ពេល​ដែល​អ្នក​មិន​ទាន់​រៀប​ការ​។ ការ​កាន់​ដៃ​គ្នា​នេះ អាច​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ទាំង​ពីរ​កាន់តែ​ប្រសើរ ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ចង់​ថែរក្សា​គ្រួសារ​មួយ​នេះ ដោយ​កសាង​ជាមួយ​គ្នា​រហូត​ដល់​ចាស់​រៀងខ្លួន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ