ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pedro ថា​នឹង​ចាក​ចេញពី Chelsea ភ្លាម​ប្រសិនបើ​ក្លិប​១​នេះ​ហៅ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​តោ​ខៀវ Chelsea បាន​ធ្វើ​ឱ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង លើ​អនាគត​របស់​គាត់​នៅ​ឯ​ក្លិប​បច្ចុប្បន្ន បន្ទាប់​ពី​បាន​អះអាង​ថា គាត់​នឹង​ចាក​ចេញពី​អ្វី​ៗ​ទាំងអស់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​តោ​ខៀវ Chelsea បាន​ធ្វើ​ឱ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង លើ​អនាគត​របស់​គាត់​នៅ​ឯ​ក្លិប​បច្ចុប្បន្ន បន្ទាប់​ពី​បាន​អះអាង​ថា គាត់​នឹង​ចាក​ចេញពី​អ្វី​ៗ​ទាំងអស់ ប្រសិនបើ​ក្លិប​អ្នកមាន​បុណ្យ Barcelona ហៅ​ឱ្យទៅ​លេង ។

ពេលវេលា​របស់ Pedro នៅ Stamford Bridge នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​មិន​បន្ត​កុងត្រា ក្រោម​ការ​ដឹកនាំ​របស់​លោក Frank Lampard នៅ​រដូវ​កាល​នេះ​។ កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធអេ​ស្ប៉ា​ញ​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​គាត់​បាន​សារភាព​ថា​គាត់​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Camp Nou វិញ​ទេ​។

កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន L’Esportiu ថា​៖«​ប្រសិនបើ Barcelona ហៅ​ខ្ញុំ ខ្ញុំ​នឹង​ទុក​អ្វី​ៗ​ចោល​ទាំងអស់​។ នៅ​មុន​រដូវ​កាល​នេះ លទ្ធភាព​នៃ​ការ​វិល​ត្រឡប់​ទៅ​វិញ បាន​កើតឡើង​នៅ​ពេល ដែល​ក្រុម​តោ​ខៀវ Chelsea លេង​ប៉ះ​នឹង​ក្រុម Barcelona »​។

គេ​បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​គ្រូបង្វឹក​ប៉ុន្តែ​ទ្វារ​បាន​បិទ​យ៉ាង​លឿន​។ ឥឡូវ​ខ្ញុំ​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​»​។

Pedro ក៏​បាន​បន្ត​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ចាក​ចេញពី​ក្លិប​យក្ស​កា​តា​ឡាន់ ហើយ​មក​លេង​នៅ​ក្រុម​តោ​ខៀវ Chelsea នៅ​ដើមរដូវ​កាល ២០១៥-២០១៦ ផង​ដែរ ដោយ​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ចាក​ចេញពី Barcelona ព្រោះ​ខ្ញុំ​មាន​ភាព​ក្លាហាន​។ Neymar បាន​មក​ដល់ ធ្វើ​ឱ្យ​ខ្ញុំ​លេង​បាន​តិច​ជាង​មុន​។ រឿង​ទាំងនេះ​កើតឡើង​នៅ​ក្នុង​បាល់ទាត់​ជា​ធម្មតា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ