ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xhaka ខឹង​នឹង​គ្រូបង្វឹក​ថ្មី Arteta ដោយសារ​តែ​ជា​មនុស្ស​មុខ​២

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Granit Xhaka ត្រូវ​បាន​គេ​រាយការណ៍​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Granit Xhaka ត្រូវ​បាន​គេ​រាយការណ៍​ថា ខឹងសម្បា​នឹង​ការ​សរសើរ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ លោក Mikel Arteta ហើយ​ភ្នាក់ងារ​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​នឹង​ចាកចេញ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែមករា​ខាង​មុខ​នេះ​។

ថ្មី​ៗ​នេះ Arteta បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​ខ្សែបម្រើ Granit Xhaka ដោយ​អះអាង​ថា​គាត់​គឺជា​កីឡាករ​ម្នាក់​ដែល​គាត់​ចង់​ចុះ​កុងត្រា​ជាមួយ Manchester City ។ ទោះជា​យ៉ាងណា​ក៏​ដោយ សារព័ត៌មាន Blick បាន​រាយការណ៍​ថា Xhaka ខឹង​នឹង​ការ​ពិត​ដែល​ថា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​កាំភ្លើង​ធំ​រូប​នេះ បាន​សរសើរ​គាត់​ជា​សាធារណៈ ប៉ុន្តែ​បែរជា​ស្តីឱ្យ​នៅ​ពេល​ជួប​គ្នា​តែ​ពីរ​នាក់​ទៅ​វិញ​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​កិច្ចចរចា​រួចរាល់​ហើយដោយ​គ្រូបង្វឹក លោក Arteta បាន​ប្រាប់​ទៅ​កាន់​កីឡាករ​អន្តរជាតិ​ស្វី​ស​ថា គាត់​នឹង​សប្បាយចិត្ត​ចំពោះ​កីឡាករ​រូប​នេះ​ដែល​បាន​ចាកចេញ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ខាង​មុខ​នេះ​។

ភ្នាក់ងារ​របស់ Xhaka លោក Jose Noguera បាន​បង្ហាញ​ថា Xhaka មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Hertha Berlin ក្នុង​ក្របខ័ណ្ឌ Bundesliga ។

លោក Noguera បាន​ប្រាប់ Blick ថា​៖«​និយាយ​ដោយ​ស្មោះត្រង់​ទៅ គឺ​យើង​បាន​ព្រមព្រៀង​ជាមួយ Hertha ហើយ​ចង់ទៅ​ទីក្រុង​ប៊ែ​រ​ឡាំង​។ នោះ​ជា​អ្វី​ដែល​យើង​បាន​និយាយ​ទៅ​កាន់​លោក Raul Sanllehi ប្រធាន​ក្លឹ​ប Arsenal និង នាយក​កីឡា​លោក Edu Gaspar ក៏​ដូច​ជា​គ្រូបង្វឹក​ថ្មី​លោក Mikel Arteta ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ