ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមុខសញ្ញាចាស់ ថែមទាំងគប់កញ្ចក់ឡានគេទៀត ពេលនេះអស់លក្ខណ៍​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​គេ បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​ចំនួន​២​គ្រឿង និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខ្លោងទ្វារ​ភ្នំ​តា​ម៉ៅ…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​គេ បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​ចំនួន​២​គ្រឿង និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខ្លោងទ្វារ​ភ្នំ​តា​ម៉ៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។

លោក​ង៉ា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ផង់ សុភា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​របស់​គេ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ពិតប្រាកដ​មែន ព្រមទាំង​បាន​ប្រើប្រាស់​គ្រឿង​ផង​ដែរ​។

លោក​វរសេនីយ៍ឯក​យ៉ុ​ង ញ៉ី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ