ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​ភ្លាម​មិន​ចាំ​យូរ​ញញួរ​យក្ស West Ham ដេញ​គ្រូ​ចេញ​ភ្លែត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម West Ham United បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម West Ham United បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ លោក Manuel Pellegrini ចេញ​បន្ទាប់​ពី​ចាញ់​ក្រុម Leicester City កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ។ ការ​ចាញ់​ក្រុម​កញ្ជ្រោង Leicester បាន​ធ្វើ​ឱ្យ​ក្រុម​ញញួរ​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​ទី​១៧ ហើយ​មិន​ចាំបាច់​ចាំ​យូរ ក្លិប​នេះ​បាន​សម្រេចចិត្ត​បណ្តេញ​គ្រូបង្វឹក លោក Pellegrini ចោល​ភ្លាម​ៗ​។

សេចក្តីថ្លែងការណ៍​របស់​ក្លិប​បាន​សរសេរ​ថា​៖«​ក្រុម West Ham United អាច​បញ្ជាក់​បាន​ថា​លោក Manuel Pellegrini បាន​ចាក​ចេញពី​ក្លិប​ដោយសារ​តែ​មាន​បញ្ហា​ភ្លាម​ៗ»​។

សារ​នេះ​បន្ត​ថា​៖«​អគ្គនាយក​ទាំង​ពីរ​របស់​ក្លិប លោក David David Sullivan និង លោក​David Gold រួម​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​អ្នក​រាល់គ្នា​នៅ West Ham United សូម​ថ្លែងអំណរគុណ​ដល់​លោក Manuel ចំពោះ​ការ​បម្រើ​របស់​គាត់​ក្នុង​រយៈពេល ១៨​ខែ​កន្លង​មកនេះ​»​។

លោក Sullivan បាន​មាន​ប្រសាសន៍​ថា​៖ «​វា​ជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​យើង​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​នេះ​។ លោក Manuel គឺជា​សុភាពបុរស ហើយ​ពួក​យើង​ពិតជា​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការ​ធ្វើការ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​សុជីវធម៌​»​។

លោក​បាន​បន្ត​ថា​៖«​ទោះ​យ៉ាងណា​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ផ្លាស់​ប្តូរ​មួយ​ត្រូវ​បាន​ទាមទារ ដើម្បី​ធ្វើ​ឱ្យ​ក្លិប​មានដំណើរ​ការ​ទៅ​មុខ ស្រប​តាម​មហិច្ឆតា​របស់​យើង​នៅ​រដូវ​កាល​នេះ​។ យើង​គិត​ថា វា​ចាំបាច់​ក្នុង​ការ​ធ្វើ​សកម្មភាព​ឥឡូវនេះ ដើម្បី​ផ្តល់​ឱ្យ​អ្នកគ្រប់គ្រង​ថ្មី​នូវ​ពេលវេលា​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន សម្រាប់​ការ​សម្រេច​គោលដៅ​នោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ