ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​ផ្អើល​អុ​ី​តា​លី​ហើយ Zlatan វិល​មក​ប៉ះ Ronaldo នៅ​ក្លិប​ចាស់​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​រំពឹង​ទុកជា​ច្រើន​ស​ប្តា​ហ៍​អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United កីឡាករ Zlatan Ibrahimovic…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​រំពឹង​ទុកជា​ច្រើន​ស​ប្តា​ហ៍​អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United កីឡាករ Zlatan Ibrahimovic បាន​សម្រេចការ​វិល​ត្រឡប់​មក​លេង​នៅ​ក្លិប​ចាស់ AC Milan វិញ​ជា​ផ្លូវការ​។

កីឡាករ​វ័យ ៣៨ ឆ្នាំ​បាន​ចំណាយពេល​២​រដូវ​កាល​ចុង​ក្រោយ​នៅ​លី​គ​អា​មេ​រិ​ក Major League Soccer ក្លិប LA Galaxy ដែល​រកបាន​គ្រាប់​បាល់​ចំនួន​៣១​គ្រាប់ ក្នុង​រដូវ​កាល​ចុង​ក្រោយ ។ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប​មួយ​ចំនួន​ពេល​នេះ Ibrahimovic បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​កាន់​ទឹកដី San Siro ជាមួយ​ក្លិប AC Milan វិញ ។

កីឡាករ​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា​៖«​ខ្ញុំ​ត្រលប់​ទៅ​ក្លិប​មួយ​ដែល​ខ្ញុំ​គោរព​យ៉ាង​ខ្លាំង និង​ទៅ​ទីក្រុង Milan ដែល​ខ្ញុំ​ស្រឡាញ់​។ ខ្ញុំ​នឹង​តស៊ូ​ជាមួយ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ដើម្បី​ផ្លាស់​ប្តូរ​វគ្គ​នេះ​។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឱ្យ​សម្រេច​បាន​»​។

មុន​នឹង​ការ​មក​លេង​នៅ​ក្លិប AC Milan វិញ កីឡាករ​ខាងលើ ក៏​ត្រូវ​បាន​ទាក់ទង​ដោយ​ក្លិប​ស្ករ​គ្រាប់ Everton ផង​ដែរ​។

យោង​តាម​សម្តី​របស់​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Everton លោក Ancelotti តាម​រយៈ​សារព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា​៖ «Zlatan Ibrahimovic គឺជា​មិត្ត​ដ៏​ល្អ​ម្នាក់​របស់ខ្ញុំ​។ សំណាង​ណាស់​ដែល​ខ្ញុំ​បាន​បណ្តុះបណ្តាល​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន ។ Ibrahimovic បាន​បញ្ចប់​រដូវ​កាល​របស់​គាត់​នៅ​សហរដ្ឋអាមេរិក​ហើយ​ខ្ញុំ​មិនដឹង​ថា​តើ​គំនិត​របស់​គាត់​ជា​អ្វី​ទេ​។ ខ្ញុំ​ត្រូវ​ទួ​រ​ស័ព្ទ​ហៅ​គាត់​។ ប្រសិនបើ​គាត់​ចង់​មក Liverpool កំសាន្ត​នោះ គាត់​អាចម​កបាន​។ តែ​មិនមែន​មក​លេង​បាល់​នោះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​របស់​គាត់​លេង​ឱ្យ​ក្លិប Galaxy នៅ​សហរដ្ឋអាមេរិក Ibrahimovic បាន​រក​គ្រាប់​បាល់​បាន ៥៣​គ្រាប់ និង​ជួយ​ទាត់ Assist បាន ១៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥៨​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ