ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្តាប់​ឪពុក​ម្ចាស់​ពាន Cambodia Idol Junior និយាយ​រឿង​​១​ពី​កូនប្រុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​តស៊ូ​ចូល​ដល់​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ពី​ដំបូង​រហូត​ទល់​ពេល​នេះ កម្មវិធី​របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស បាន​រក​ឃើញ​ម្ចាស់​សំឡេង​ពីរោះ​ដាច់​គេ​ហើយ​។ បេក្ខជន​រូប​នោះ​មក​ពី​ខេត្តកំពង់ចាម មានឈ្មោះ​ភឿន សុភាព វ័យ​១៤​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​តស៊ូ​ចូល​ដល់​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ពី​ដំបូង​រហូត​ទល់​ពេល​នេះ កម្មវិធី​របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស បាន​រក​ឃើញ​ម្ចាស់​សំឡេង​ពីរោះ​ដាច់​គេ​ហើយ​។

បេក្ខជន​រូប​នោះ​មក​ពី​ខេត្តកំពង់ចាម មានឈ្មោះ​ភឿន សុភាព វ័យ​១៤​ឆ្នាំ បាន​យកឈ្នះ​បេក្ខជន​៣​រូប​ទៀត តាម​រយៈ​ការ​ផ្ញើ​សារ​បោះ​ឆ្នោត​ពី​ទស្សនិកជន​ទូ​ទាំង​ប្រទេស​។

កម្មវិធី​ខាងលើ​នេះ បាន​បិទ​បញ្ចប់រ​ដូ​ល​កាល​ទី​១​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៩ ចំ​រដូវ​កាល​បិទ​ទំព័រ​ឆ្នាំ​ចាស់ ស្វាគមន៍​ឆ្នាំ​ថ្មី​២០២០​។ កម្មវិធី​នេះ បាន​ធ្វើ​ឱ្យ​ប្អូន​ៗ​កុមារ​មក​ពី​គ្រប់​ខេត្ត​-​ក្រុង ដែល​មិន​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ខ្លះ​យំសោក​ស្តាយ​ក៏​ឃើញ ព្រោះ​ម្នាក់​ៗ​ចង់​ក្លាយជា​តារា​ចែងចាំង​។ យ៉ាងណាមិញ ម្ចាស់​ពាន​មាន​តែ​ម្នាក់​គត់ ដែល​មាន​សមត្ថភាព​ពិត ត្រូវ​មហាជន​ជា​អ្នក​វិនិច្ឆ័យ លើ​ការ​បោះ​ឆ្នោត ។

វិនាទី​ចុង​ក្រោយ​ដែល​មាន​កុមា​រា​៤​រូប ចូល​ដល់​វគ្គ​ផ្តាច់​ព្រ​ត្រ័​រួម​មាន ៖ កុមា​រា អាត វិសាល​មក​ពី​ខេត្តព្រៃវែង​, កុមា​រា ភឿន សុភាព មក​ពី​កំពង់ចាម​, កុមារី ឈួ​ន ស្រី​ណ​ង មក​ពី​ព្រៃវែង និង​កុមារី រ៉​ន រ៉ា​នី មក​ពី​បាត់ដំបង​។ TOP 4 ទាំងនេះ តម្រូវ​ច្រៀង​២​វិញ្ញាសា​បុរាណ និង​សម័យ​។

ក្រោម​ការ​តាមដាន ក្រោយ​ប្រកាស​លទ្ធផល បេក្ខជន ភឿ​ង សុភាព ឆក់​យក​បេះដូង​មហាជន​ច្រើន​ជាងគេ ដោយ​ក្លាយជា​ម្ចាស់​ពានរ​ដូ​ល​កាល​ទី​១ ជា​មួ​យ​កុងត្រា​ជាតា​រា​ហង្ស​មាស និង​ប្រាក់​រង្វាន់​ជា​ច្រើន​បូក​ទាំង​អ្នក​មិន​បាន​ជាប់ ក៏​ទទួល​បាន​រង្វាន់​លួង​ចិត្ត​មួយ​ចំនួន ។ ជា​ពិសេស​សម្តេច​តេ​ជោ និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ដល់​បេក្ខជន​៤​រូប​នេះ​ម្នាក់​៤​លាន​រៀន​ជា​ទឹកចិត្ត​បណ្តុះ​ពន្លក​សិល្បៈ​។

ជាមួយនឹង​ភាព​រំភើប​នេះ លោកឪពុក​របស់ ភឿន សុភាព បាន​និយាយ​ទាំង​ញញឹម​ថា កូនប្រុស​គាត់​នេះ ចេះ​ច្រៀង​តាំងពី​អាយុ​៣​ឆ្នាំ ។ រូបគេ​ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៤​រូប ប្រុស​ទាំងអស់​។ សុភាព រៀន​ដល់​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​មួយ​នា​ខេត្តកំពង់ចាម​។

លោកឪពុក​រូប​នេះ​បន្ត​ថា ក្នុង​នោះ​ជា​សមាជិក​ចេះ​ច្រៀង​ច្រើន​គ្នា បូក​ទាំង​រូប​លោក​ក៏​ជា​អ្នកច​ម្រៀង​តាម​ភ្លេង​ការ​ផង​ដែរ​។ អ្វី​ដែល​លោក​មិន​ទាន់​អ់ចិត្ត ដោយសារ​អំឡុង​ពេល​ប្រឡង​មិន​បាន​នៅ​កំដរ​កូន​តាំងពី​វគ្គ​ដំបូង​បំផុត ឱ្យ​តែ​បងប្រុស​ជួយ​មើល ព្រោះ​រវល់​ធ្វើការ​។ ទើបតែ​មក​ផ្តាច់​ព្រ​ត្រ័​នេះ​ទេ មក​ជួប ហើយ​រំភើប​ដូច​នៅ​លើ​អាកាស​វេហា ដោយ​ឃើញ​កូន​ច្រៀង​ធ្វើ​ឱ្យ​មហាជន​ហ៊ោរ​ពេញ​ឆាក រហូត​ឈ្នះ​ពាន ពិតជា​មាន​មោទនភាព​។ ចំណែក​ប្រាក់​រង្វាន់​ទុក​ឱ្យ​កូន​យក​ទៅ​សិក្សា​ចុះ ដើម្បី​ឱ្យ​មាន​អនាគត​ទៅ​មុខ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ