ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បរាជ័យ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១​លាន​តោន តែ​ជោគជ័យ​លើ​ការ​ផលិតកម្ម​ស្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ផែនការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ឱ្យ​បាន ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ រាប់​ចាប់តាំងពី​ពេល​នោះ​រហូត​មក​ដល់​ឆ្នាំ២០១៩​នេះ ​អាច​និយាយ​ថា​មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​ចង់បាន​នោះ​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​មួយ​នេះ​រាជរដ្ឋាភិបាល​ទទួល​ជោគជ័យ​ទៅ​លើ​ផលិតកម្ម​ស្រូវ គឺ​កម្ពុជា​អាច​នៅ​សល់​ស្រូវ​ក្រៅពី​ការ​កែ​ច្នៃ​នាំ​ចេញ​អង្ករ​មាន​រហូត​ជិត…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ផែនការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ឱ្យ​បាន ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ រាប់​ចាប់តាំងពី​ពេល​នោះ​រហូត​មក​ដល់​ឆ្នាំ២០១៩​នេះ ​អាច​និយាយ​ថា​មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​ចង់បាន​នោះ​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​មួយ​នេះ​រាជរដ្ឋាភិបាល​ទទួល​ជោគជ័យ​ទៅ​លើ​ផលិតកម្ម​ស្រូវ គឺ​កម្ពុជា​អាច​នៅ​សល់​ស្រូវ​ក្រៅពី​ការ​កែ​ច្នៃ​នាំ​ចេញ​អង្ករ​មាន​រហូត​ជិត ៦​លាន​តោន ។

ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​នេះ​កាលពី​ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​គោលនយោបាយ​របស់​យើង​បាន​ដាក់​ចេញ និង​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១​លាន​តោន ។ នៅ​ក្នុង​គោលដៅ​ទាំង ២​របស់​យើង​សម្រេច​បាន​តែ ១​គោលដៅ​ទេ គឺ​យើង​ធ្វើ​ឱ្យ​សល់​ស្រូវ​នៅ​ក្នុង​ប្រទេស​របស់​យើង គឺ​ប្រមាណ​ជិត ៦​លាន​តោន ។ តែ​និយាយ​ដល់​ការ​នាំ​ចេញ​អង្ករ​យើង​មិន​ដែល​នាំ​ចេញ​បាន ១​លាន​តោន​ទេ​» ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា «​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជោគជ័យ​ក្នុង​គោលដៅ​មួយ គឺ​ផលិតកម្ម​ស្រូវ​លើស​ពី​តម្រូវការ ។ កាលពី​ឆ្នាំ ២០០២​យើង​នៅ​ខ្វះ​ស្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយមក​យើង​ខិតខំ​ធ្វើ​ឱ្យ​សល់​ស្រូវ ១​លាន​តោន​, ២​លាន​តោន​, ៣​លាន​តោន រហូត​នៅ​សល់​ជិត ៦​លាន​តោន ។ ប៉ុន្តែ​ដល់​ការ​នាំ​ចេញ​យើង​មក​ដល់​ឆ្នាំ​នេះ គឺ​មាន​កំណើន​តិច គឺ​បាន​ប្រហែល ៥៨​ម៉ឺន ឬ​អាច​ដល់ ៦០​ម៉ឺន​តោន​ដល់​ដំណាច់ឆ្នាំ ២០១៩ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គោលដៅ​របស់​យើង​កំណត់ ១​លាន​តោន​នោះ​ទេ​» ។

បើ​តាម​សម្តេច តើ​ស្រូវ​ដែល​នៅ​សល់​ត្រូវ​យក​ទៅ​ណា? ស្រូវ​ដែល​នៅ​សល់​គឺ​ត្រូវ​លក់​ទៅ​វៀតណាម​ប្រមាណ ៧០% និង​ទៅ​ប្រទេស​ថៃ ៣០% ។ ផ្អែក​លើ​បរិមាណ​ស្រូវ​នៅ​សល់​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់ទុន​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​បង្កើត​ការងារ​ក៏​ដូច​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល ។

សម្តេច​លើក​ឡើង​ថា យើង​កន្លង​ទៅ​ខ្វះ​ឡ​ស​ម្ងួ​ត​, ខ្វះ​ម៉ាស៊ីនកិនស្រូវ​, ខ្វះ​ឃ្លាំង អ៊ីចឹង​ជម្រើស​ស្រូវ​ដែល​នៅ​សល់ គឺ​លក់​ទៅ​ឱ្យ​ប្រទេស​ជិតខាង ។ រឿង​សំ​ខា​ខ់​បើ​យើង​មាន​ចំណុច​ខាងលើ​នេះ​គ្រប់គ្រាន់ នៅ​ក្នុងស្រុក​គឺ​ម្ខាង​យើង​មានការ​ងារ​ធ្វើ និង​ម្ខាង​បាន​បង្កើន​តម្លៃបន្ថែម​នៅ​ស្រុក​យើង​គឺ​ល្អ ។ ចុងអង្ករ អង្កាម និង​កន្ទក់​ក៏​នៅ​ក្នុងស្រុក​យើង​ដែល​បង្កើត​នៅ​អំណោយផល​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុងស្រុក​ថែម​ទៀត ។ ​សម្តេច​សង្កត់ធ្ងន់​ថា «​យើង​ចង់ឱ្យ​មិត្ត​បរទេស​ទាំងឡាយ​មក​ធ្វើ​ឧស្សាហកម្ម​កែ​ច្នៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គោលនយោបាយ​ឧស្សាហកម្ម​របស់​យើង​នៅ​បន្ត គឺ​យើង​ចង់​ទាក់ទាញ​លើ​ផ្នែក​ពីរ​ដែល​សំខាន់ ។ ឧស្សាហកម្ម​ទី​មួយ គឺ​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​ដែល​មាន​ស្រាប់​របស់​កម្ពុជា ។ ចំណុច​នេះ គឺ​យើង​ចង់បាន​ដែល​ក្នុង​នោះ​វា​មិន​ទាមទារ​ការ​ប្រើប្រាស់​ទុន​ធំ​ពេក​នោះ​ទេ ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​ដំណើរ​លើ​ចំណុច​នេះ​ទាំង​អ្នក​នៅ​ក្នុងស្រុក និង​អ្នក​នៅ​ក្រៅ​ស្រុក ។ ឯការ​ចង់បាន​ទី ២ គឺ​ការ​វិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា ។ យើង​នៅ​រក្សា​ឧស្សាហកម្ម​អតិពលកម្ម គឺជា​ឧស្សាហកម្ម​ប្រើ​កម្លាំង​ច្រើន​ដូច​ជា​នៅ​ក្នុង​វិស័យ​កាត់ដេរ ប៉ុន្តែ​បើ​យើង​នៅ​ទ្រឹង​ប៉ុណ្ណឹង​គឺ​ទៅ​មិន​រួច​ទេ ។ ដូចនេះ​ត្រូវ​ទាញ​ឧស្សាហកម្ម​មាន​ជំនាញ​ខ្ពស់ ដូច​ជា​ជប៉ុន​បាន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​បាន​តម្លើង​ទុន​រួច​អស់ ៤០០​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កម្លាំង​កម្មករ​ជំនាញ​ដែល​បាន​ហ្វឹកហាត់ និង​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ ៧.០០០​នាក់ ហើយ​គេ​នឹង​ពង្រីក​ទៅ​ដល់ ២០.០០០​នាក់​» ។

ទាក់ទង​និង​វិស័យ​កសិកម្ម និង​ការ​វិនិយោគ​នេះ​នៅ​ពេល​កន្លង​មក បើ​តាម​សម្តេច​បានឱ្យ​ដឹង​ថា មាន​អនុប្រធាន​ធិ​បតី​នៅ​ប្រទេស​ប៉ា​ឡាវ បាន​ទិញ​អង្ករ​ពី​អា​មេ​រិ​ក និង​អូស្ត្រាលី​មាន​តម្លៃ​ថ្លៃ​ណាស់​យក​ទៅ​ផ្គត់ផ្គង់​នៅ​ប្រទេស​របស់​ខ្លួន ។ ក្នុង​ពេល​នោះ​សម្តេច​បាន​ប្រាប់​ទៅ​អនុប្រធាន​ធិ​បតី​រូប​នេះ​បញ្ជូន​អ្នកជំនាញ​មក​សិក្សា និង​បង្កើត​ក្រុមហ៊ុន ធ្វើ​ជា​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​តាម​រយៈ​ទិញ​ស្រូវ​ពី​ប្រជាជន​រួច​កិន​កែ​ច្នៃ​នាំ​ចេញ​ទៅ​ប្រទេស​របស់​ខ្លួន​នោះ​នឹង​ចំណេញ ព្រោះ​កម្ពុជា​អត់​មានការ​ហាមឃាត់​ទេ គឺ​ឱ្យ​បរទេស​វិនិយោគ ១០០% ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ