ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំបានទេ ​​តារាសម្តែង​ក្នុង​បទ «F4» ​បាន​វាយបក​នារី​អាណិក​ជន​ម្នាក់​រឿង​​លុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អតីត​តារា​សម្តែង​ក្នុង​បទ ​F4 លោក​ព្រីង ច័ន្ទ​បុត្រ បាន​ផ្ទុះ​រឿងអាស្រូវ​ជំពាក់​ប្រាក់​នារី​អាណិកជន ។ បើ​ទោះបីជា​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​រឿងរ៉ាវ​របស់​តារា​រូប​នេះ ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ពី​មហាជន…

រាជធានី​ភ្នំពេញ ៖​អតីត​តារា​សម្តែង​ក្នុង​បទ ​F4 លោក​ព្រីង ច័ន្ទ​បុត្រ បាន​ផ្ទុះ​រឿងអាស្រូវ​ជំពាក់​ប្រាក់​នារី​អាណិកជន ។ បើ​ទោះបីជា​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​រឿងរ៉ាវ​របស់​តារា​រូប​នេះ ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ពី​មហាជន ក្នុង​ពេល​ដែល​លោក​ធ្លាប់​ល្បី​មួយ​រយៈ ហើយ​ក៏​បាត់​ដំណឹង​ឈឹង​ទៅ​វិញ ។

មិន​ទាន់​លេចឮ​ដំណឹង​ចូល​សិល្បៈ​វិញ ឬ​យ៉ាងណា​ផង ស្រាប់តែ​លោក​ព្រីង ច័ន្ទ​បុត្រ ផ្ទុះ​រឿង​អាស្រូវ បន្ទាប់​ពី​នារី​រូប​ស្រស់​ម្នាក់​បាន​ទម្លាយ​រឿងរ៉ាវ​របស់​តារា​ប្រុស​រូប​នេះ​ជំពាក់​លុយ​ខ្លួន​មិន​សង ។

នារី​ម្នាក់​ដែល​គេ​ដឹង​ថា ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ហើយ​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ថា «Roselyne Dalva» បាន​បង្ហោះ​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ការ​អត់ធ្មត់​មនុស្ស​មាន​ដែន​កំណត់ ជំពាក់​លុយ​គេ​ហើយ មិន​មក​ដោះស្រាយ ធ្វើ​សម្ដី​ទ្បូ​យ​ទៀត ខ្ញុំ​ទុក​ពេល​ឲ្យ​១​ឆ្នាំ​ហើយ ព្រោះ​ការ​យោគយល់ តែ​អ្នកឯង​មិន​ដែល​យល់​ដល់​ខ្ញុំ​ទេ ប្លុក​ហ្វេ​សបុ​៊​ក​ខ្ញុំ​អស់ ហើយ​ខ្ញុំ​ព្យា​យាម ទាក់ទង​ក៏​មិន​បាន ។

នាង​ខ្ញុំ​សូម​ផ្ដាំ ទៅ​បងប្អូន​ទាំងអស់​គ្នា មើល​មុខ​ប្រុស​ម្នាក់​នេះ​ទៅ សន្យា​សង​លុយ តែ​ដល់​ពេល​ទារ ធ្វើ​គេចវេះ​មិន​ព្រម​សង ហើយ​និយាយ​គំរាម​ខ្ញុំ និយាយ​មើលងាយ​ខ្ញុំ បញ្ជា​មិត្តភក្ដិ​គាត់ ឲ្យ​ប្លុ​៊ក​​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ទៀត ។ ខ្ញុំ​ទុក​ពេល​ឲ្យ​ហើយ នៅ​មិន​មក​ស្រាយ មិន​ចង់​សង​លុយ​ខ្ញុំ ។ ចរិត​អ៊ីចឹង​ធ្វើ​ឲ្យ​ខូច​គេ​អ្នក​ល្អ​ពិតប្រាកដ​អស់ហើយ​។ ខ្ញុំ​នឹង​ដាក់​ពាក្យបណ្ដឹង​ចុងខែ​១ ឆ្នាំ​២០២០​នេះ​ហើយ បើ​នៅ​មិន​ព្រម​ដោះស្រាយ​»​។

ការ​បង្ហោះ​សារ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​អតីត​តារា​សម្តែង​​លោក​ព្រីង ច័ន្ទ​បុត្រ បាត់​មុខ​ពី​ពិភព​សិល្បៈ​ដោយ​គ្មាន​ដំណឹង ប៉ុន្តែ​បែរជា​ផ្ទុះ​រឿងអាស្រូវ​បែប​នេះ​ទៅ​វិញ ។

ពាក់ព័ន្ធ​រឿង​នេះ​កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​លោក​ព្រីង ច័ន្ទ​បុត្រ តាម​សារ​អេ​ឡិច​ត្រូ​និក ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​ទេ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​ចែកចាយ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក​។

ទោះជា​យ៉ាងណា​ក៏​ដោយ ​តាម​សារព័ត៌មាន​មួយ​លោក​ព្រីង ច័ន្ទ​បុត្រ បាន​បដិសេធ​ការ​ចោទ​ប្រកាន់ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ពី​នារី​ខាងលើ​នោះ ។

លោក​អះអាង​ថា លោក និង​នារី​ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Roselyne Delva មានការ​ទាក់ទង​ជាមួយ​គ្នា​មួយ​ចំនួន មុន​នឹង​មាន​រឿង​កើតឡើង​នេះ ។ រូប​លោក និង​នារី​អាណិកជន​ខ្មែរ​រស់នៅ​បារាំង​នោះ គឺជា​អតីត​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នាង​បាន​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​ជាមួយ​លោក ហើយ​បាន​ដើរ​លេង​ជាមួយ​គ្នា​គ្រប់​ខេត្ត-​ក្រុង​ទាំងអស់ ខណៈ​​ពេល​ដែល​ការ​ដើរ​កម្សាន្ត​នោះ រាល់​ការ​ចំណាយ​ស្ទើរតែ​ទាំងអស់ គឺ​ភាគី​នារី​ជា​សង្សារ​ជា​អ្នករ៉ាប់រង ។

លោក​ព្រីង ច័ន្ទ​បុត្រ បញ្ជាក់​ថា ក្រោយ​ពី​ផ្អែមល្ហែម​នឹង​គ្នា​មួយ​រយៈ​វែង លោក និង​នារី​ម្នាក់​នោះ​ក៏​មានការ​ប្រែប្រួល ពោល​គឺ​ឆ្ងាយ​គ្នា​បន្តិច​ម្ដង​ៗ ការ​ទាក់ទង​លែង​ស្អិត​ល្មួត​ដូច​មុន ដែល​លោក​មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ ។ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​លោក​ថា អាច​មក​ពី​លោក​មួយ​រយៈ​ពេល​មុន រមែង​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​មិត្តភក្ដិ ហើយ​ជា​រឿយ​ៗ​បាន​និយាយ​ពាក្យ​ខ្លះ​ធ្វើ​ឲ្យ​នាង​ខឹង ។

តាំងពី​ពេល​នោះ​មក ក៏​ដាច់​ការ​ទាក់ទង​គ្នា​យូរ ស្រាប់តែ​ក្រោយមក​នារី​ជា​សង្សារ បាន​ទាក់ទង​មក​​លោក ហើយ​និយាយ​ទារប្រាក់​ពី​លោក ដែល​ប្រាក់​នោះ គឺជា​ប្រាក់​ចាយវាយ​ទាំងអស់​គ្នា​ពេល​​នាង​មក​ស្រុក​ខ្មែរ​ម្ដង​ៗ ។ ពេល​នោះ​លោក​សន្យា​នឹង​សង​វិញ ប៉ុន្តែ​ចាំ​លក់​ដី​របស់​ឪពុក​នៅ​បា​វិត​ដាច់​សិន ។ ក្រោយមក​អតីត​សង្សារ​នៅ​តែ​ទាក់ទង​និយាយ​ពី​ការ​ទារ​លុយ​ពី​លោក​នោះ លោក​ធុញ​ពេក​ក៏​ប្រើ​ពាក្យ​ធំ​ខ្លះ​ដាក់​នាង ។

ក្រោយមក ដោយ​ធុញ​ពេក​លោក​ក៏​បាន Unfriend នាង​ចោល​ទៅ ចំណុច​នេះ​ហើយ ដែល​ភាគី​ខាង​ស្រី ចោទ​លោក​ថា ​គេចវេះ ។ ដោយឡែក​ការ​ចោទ​ថា លោក​គំរាម និង​មាក់ងាយ​នោះ គឺ​មិនមែន​ទេ ។

លោក​ព្រីង ច័ន្ទ​បុត្រ បញ្ជាក់​ថា លោក​មិន​ដែល​បាន​ខ្ចីប្រាក់​របស់​នារី​ជា​អតីត​សង្សារ​នោះ​ទេ ប៉ុន្តែ​លុយ​​ដែល​នាង​ទារ គឺជា​លុយ​ប្រើ​លើ​ការ​ចាយវាយ​ទាំងអស់​គ្នា​ពេល​នាង​មក​ស្រុក​ខ្មែរ​ម្ដង​ៗ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ