ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ពេជ្រ​ពិសី អន់ចិត្ត​មិន​ផ្ដល់​តម្លៃ​សម្ដែង​សម​កេរ្តិ៍ឈ្មោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​កែវ ពេជ្រ​ពិសី បាត់​មុខ​ពី​ពិភព​សិល្បៈ​ងាក​ទៅ​ពង្រឹង​មុខ​ជំនួញ និង​មើលថែ​ទាំ​ម្តាយ​មាន​ជំងឺ​រហូត​ដង្ហើម​ចុង​ក្រោយ​របស់​គាត់ ។ បាត់បង់​ម្ដាយ ពិសី​បាន​កម្លាំងចិត្ត​ពី​មិត្ត​ជិតដិត ក៏​ចូល​វិ​ថី​សិល្បៈ​វិញ…

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​កែវ ពេជ្រ​ពិសី បាត់​មុខ​ពី​ពិភព​សិល្បៈ​ងាក​ទៅ​ពង្រឹង​មុខ​ជំនួញ និង​មើលថែ​ទាំ​ម្តាយ​មាន​ជំងឺ​រហូត​ដង្ហើម​ចុង​ក្រោយ​របស់​គាត់ ។ បាត់បង់​ម្ដាយ ពិសី​បាន​កម្លាំងចិត្ត​ពី​មិត្ត​ជិតដិត ក៏​ចូល​វិ​ថី​សិល្បៈ​វិញ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពិសី​ ហាក់​មើលឃើញ​ថា​ជីវិត​សិល្បៈ​ពេល​នេះ​ពិបាក​ស្តារ​ឡើង​វិញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កែវ ពេជ្រ​ពិសី ឲ្យ​ដឹង​ថា​មាន​សាច់​រឿង​ខ្លះ​ឲ្យ​នាង​ចូលរួម​សម្តែង​មិន​សម​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ។

ក្នុង​ពិភព​សិល្បៈ គេ​ទទួលស្គាល់​ថា​កែវ ពេជ្រ​ពិសី ជា​តារា​សម្តែង​មាន​សមត្ថភាព មិន​អន់​ឡើយ ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តារា​ដែល​ធ្លាប់តែ​ទទួល​ការងារ​ពេញដៃ​នេះ ត្រូវ​បាត់​មុខ ឃ្លាតឆ្ងាយ​ពី​អ្នកគាំទ្រ​រហូត​ស្ទើរតែ​បាត់បង់​ប្រជាប្រិយភាព ។ នៅ​ពេល​មើលឃើញ​ពី​ផល​លំបាក មិត្តភក្តិ​ក្នុង​សិល្បៈ​បាន​ផ្តល់​ឱកាស ឲ្យ​នាង​ដើរ​លើ​ដាន​ចាស់ ក្លាយ​តារា​ម៉ូ​ដែល​ដូច​មុន និង​ចេញ​មុខ​តាម​កម្មវិធី ផ្សេង​ៗ ដើម្បី​បាន​សាង​ស្នាដៃ និង​រក​កម្រៃ​ចិញ្ចឹមជីវិត ។

កែវ ពេជ្រ​ពិសី ពេល​ចូល​សិល្បៈ​វិញ​និយាយ​ទាំង​ត្អូញត្អែរ​ថា «​កន្លង​មក​មាន​គេ​ទាក់ទង​ឲ្យ​ចូលរួម​សម្តែង​ភាពយន្ត​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការ​ដាក់​តួអង្គ​គឺ​ទទួលយក​មិន​បាន​តែ​ម្តង ប្រសិនបើ​ទទួល​ថត​គឺ​មិន​អាច​ឲ្យ​យើង​លេចធ្លោ មាន​តែ​បន្ទាប ។ នាង​ខ្ញុំ​មិន​បាន​តាំងចិត្ត​ជ្រើសរើស ឬ​តាំងខ្លួន​ថា​ត្រូវជា​ដើរ​តួឯក​នោះ​ទេ តែ​សុំ​តែ​តួ​ដែល​សម្តែង​នោះ​សម​តាម​ប្រវត្តិ​ការងារ​សិល្បៈ ដែល​នាង​ខ្ញុំ​បាន​កសាង​នោះ​ក៏​អស់ចិត្ត ។

មាន​អាយុ​ច្រើន វ័យ​ទៅ​មុខ សួរ​ថា អាច​ទៅ​រួច​ទេ ឲ្យ​ដើរតួ​ជា​សិស្ស​នៅ​សាកលវិទ្យាល័យ ។ ប្រសិនជា​តួ​ម្តាយ ឬ​បងស្រី សុំ​ឲ្យ​តែ​មាន​សាច់​រឿង​មើល ឬ​មួយ​សំខាន់​ម្នាក់​ដែរ ។ មូលហេតុ​ទាំងនេះ​ហើយ​ទើប​នាង​ខ្ញុំ មិន​បាន​ថត​រឿង ថ្មី​ៗ ជូន​អ្នកគាំទ្រ ពី​មួយ​ខែ​ទៅ​មួយ​ខែ ក្រៅពី​ងាក​មើលថែ​ទាំ​ផ្នែក​មុខរបរ​សំអាងការ »​។

កែវ ពេជ្រ​ពិសី ចំពោះ​ស្នេហា​នាង​ប្រាថ្នា​ចង់រក​គូស្នេហ៍​ថ្មី​ជា​បុរស​នៅ​ក្នុងស្រុក ក្រោយ​ប៉ះ​ស្នេហ៍ មិន​សមប្រកប​ជាមួយ​បុរស​នៅ​ក្រៅ​ស្រុក​។ «​ដោយសារ​ដំបៅ​បេះដូង​ធ្លាប់​ឈឺ​ម្តង​រួច​ទៅ​ហើយ អ៊ីចឹង​ការ​សម្រេចចិត្ត​ដោយ​លឿន​រហ័ស​ពេក មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ហេតុនេះ​ហើយ នាង​ខ្ញុំ​សុខចិត្ត​យឺត​បន្តិច​ចុះ​ឱ្យ​តែ​ច្បាស់លាស់​ជាមួយ​គ្នា​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ