ជំងឺមហារីកស្បែក Melanoma ប្រហែល ៧៥មានលក្ខណៈជាកន្ទួលថ្មីៗ ដែលកើតឡើងលើស្បែកមានសុខភាពល្អ។ ដោយសារតែជំងឺមហារីកប្រភេទនេះអាចងាយនឹងគម្រាមគំហែងដល់អាយុជីវិត យកល្អគួរតែដឹងអំពីអាការៈដំបូងៗរបស់វាផង។
អាការៈរបស់វាអាចមានដូចជា៖
១-កន្ទួលលើស្បែកមានការប្រែប្រួលពណ៌ រូបរាង ឬទំហំរបស់វា
២- កន្ទួលនោះទៅជារមាស់ ឈឺចាប់ខ្លាំង ឬតឹងឈឺ
២- កន្ទួលនោះមានលក្ខណៈផូសចេញពីលើស្បែកជាងកន្ទួលផ្សេងៗ
សារៈសំខាន់នៃការពិនិត្យមើលនេះគឺដើម្បីរកមើលជំងឺមហារីកស្បែកផ្សេងៗទៀតផង។ ចូរធ្វើការកត់សម្គាល់ជានិច្ចផងរាល់កន្ទួលដែលមានលក្ខណៈគ្រឺមៗ ស្ងួត របកៗ ឬផូសចេញពីស្បែកខ្លាំង។ ចូរទៅជួបគ្រូពេទ្យភ្លាមបើសិនជាអ្នកសង្ស័យថាស្បែកកំពុងតែមានជំងឺមហារីកហើយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ