ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២០ ឪពុក​ម្តាយ​ត្រូវ​បង្រៀន​កូន​មួយ​ឃ្លា​នេះ

4 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​អាច​បង្កើន​ឱកាស​ជោគជ័យ​របស់​កូន​នៅ​ថ្ងៃ​មុខ​បាន​ដោយ​គ្រាន់តែ​បង្រៀន​ឲ្យ​កូន​ៗ​និយាយ​ប្រយោគ​ខ្លី​មួយ​ជា​រៀងរាល់ថ្ងៃ នោះ​គឺ “​ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​។​” ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ Society for Research ទៅ​លើ​ក្មេង​ដែល​កំពុង​រៀន​កម្រិត​បឋម​សិក្សា​ចំនួន ២១២​នាក់​ក្នុង​ប្រទេស​ហូ​ឡង់​។…

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​អាច​បង្កើន​ឱកាស​ជោគជ័យ​របស់​កូន​នៅ​ថ្ងៃ​មុខ​បាន​ដោយ​គ្រាន់តែ​បង្រៀន​ឲ្យ​កូន​ៗ​និយាយ​ប្រយោគ​ខ្លី​មួយ​ជា​រៀងរាល់ថ្ងៃ នោះ​គឺ “​ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​។​”

ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ Society for Research ទៅ​លើ​ក្មេង​ដែល​កំពុង​រៀន​កម្រិត​បឋម​សិក្សា​ចំនួន ២១២​នាក់​ក្នុង​ប្រទេស​ហូ​ឡង់​។ អ្នក​ស្រាវជ្រាវ​បាន​បំបែក​ក្មេង​ៗ​ទៅ​បី​ក្រុម​ផ្សេង​ៗ​គ្នា ហើយ​ពួក​គេ​សួរ​ទៅ​ក្មេង​ៗ​ទាំង​អស់ពី​សមត្ថភាព​គណិត​វិទ្យា​របស់​ខ្លួន បន្ទាប់​មក​ឲ្យ​ពួក​គេ​ធ្វើតេស្ត​សាកល្បង​មួយ​។

ពេល​ដែល​សល់​ម៉ោង​ប្រមាណ​ពាក់កណ្តាល អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ក្មេង​ៗ​ក្នុង​ក្រុម​នីមួយ​ៗ​ធ្វើ​សកម្មភាព​មួយ​ខុស​ៗ​គ្នា​។ ក្មេង​នៅ​ក្រុម​ទី​មួយ​ត្រូវ​បាន​ប្រាប់​ឲ្យ​រក្សា​គំនិត​ថា “​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​។​” ខណៈ​ដែល​ក្មេង​នៅ​ក្រុម​ទី​ពីរ​ត្រូវ​បាន​ប្រាប់​ឲ្យ​គិត​ថា “​ខ្ញុំ​ពូកែ​ធ្វើ​វា​។​” និង​ក្រុម​ទី​បី​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើ​អ្វី​ឡើយ​។

ជា​លទ្ធផល ក្មេង​នៅ​ក្រុម​ទី​មួយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​ក្មេង​នៅ​ក្រុម​ទី​ពីរ និង​ទី​បី​។ មាន​ន័យ​ថា គ្រាន់តែ​ផ្លាស់​ប្តូរ​គំនិត​របស់​ក្មេង​ៗ​ក៏​អាច​បង្កើន​ឱកាស​ជោគជ័យ​របស់​ពួក​គេ​ដែរ​។ គំនិត​នេះ​មិន​បង្រៀន​ឲ្យ​កូន​ៗ​ចង់​ក្លាយជា​ក្មេង​ដែល​ពួ​កែ​ជាងគេ ឬ​ល្អ​ជាងគេ​ទេ​។ ផ្ទុយ​មក​វិញ វា​ជា​ផ្នែក​មួយ​នៃ​ការ​មានគំនិត​ចង់​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច​ដែល​ធ្វើ​ឲ្យ​កូន​ៗ​គិត​ថា​ពួក​គេ​តែងតែមាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​បន្ត​ទៅ​មុខ​។

អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀត​ថា កត្តា​ដែល​សំខាន់​គឺ​ការ​សរសើរ​កូន​ៗ​។ ប្រសិនបើ​ឪពុក​ម្តាយ​សរសើរ​កូន​ៗ​តែ​លើ​សមត្ថភាព​របស់​ពួក​គេ​ដូច​ជា​ភាព​ឆ្លាត​វៃ នោះ​ពួក​គេ​មិន​អាច​ធំ​ដឹងក្តី​មក​ស្រលាញ់​ការ​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ឡើយ​។

ផ្ទុយ​មក​វិញ ឪពុក​ម្តាយ​គួរតែ​កោតសរសើរ​ទៅ​លើ​យុទ្ធសាស្ត្រ និង​វិធី​ដែល​កូន​ៗ​ជ្រើសរើស​និង​បង្កើត​មក​ដោះស្រាយ​បញ្ហា​ទៅ​វិញ ទោះជា​ពួក​គេ​មិន​បាន​ជោគជ័យ​ពិតមែន​ក្តី ការ​ធ្វើ​ដូច្នេះ​នឹង​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួក​គេ​ខិតខំ​បន្ថែម​រហូត​ដល់​ជោគជ័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ