ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ផ្លែ​ឈើទាំង​៥ ជួយ​កម្ចាត់​មុន​ពី​ក្នុង​រាង​កាយ​

4 ឆ្នាំ មុន

ក្រូចឆ្មារ ជា​ជម្រើស​ទី​មួយ សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ការ​ផឹកទឹក​ក្រូចឆ្មារ​ក្តៅ មួយ​កែវ​ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម នឹង​ជួយ​ដុត​កាឡូរី និង​ធ្វើ​ឲ្យ​អ្នក មាន​កម្លាំង​ពេញ​មួយ​ថ្ងៃ​។ ១-បឺ​រី​ខ្មៅ…

ក្រូចឆ្មារ ជា​ជម្រើស​ទី​មួយ សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ការ​ផឹកទឹក​ក្រូចឆ្មារ​ក្តៅ មួយ​កែវ​ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម នឹង​ជួយ​ដុត​កាឡូរី និង​ធ្វើ​ឲ្យ​អ្នក មាន​កម្លាំង​ពេញ​មួយ​ថ្ងៃ​។

១-បឺ​រី​ខ្មៅ ៖ បឺ​រី​ខ្មៅ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ម៉​ង់​ហ្កា​ណេ​ស និង​វីតាមីន K ដែល​ជា​អាហារ​សម្រន់​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​ទម្ងន់​។

២-ស្ត្រ​បឺ​រី ៖ ស្ត្រ​បឺ​រី មាន​វីតាមីន C ខ្ពស់ ហើយ​ពេល​អ្នក​ញ៉ាំ ផ្លែ​ឈើ​ដ៏​មាន​ឱ​ជាតិរស​នេះ វា​នឹង​ជួយ​ឲ្យ​អ្នក ស្រក​ទម្ងន់​បាន​យ៉ាង​លឿន​ទៀត​ផង​។

៣-ល្ហុង ៖ ល្ហុង ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​។ ល្ហុង ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ទទួលទាន នៅ​ក្នុង​រដូវក្តៅ ខណៈ​ពេល​ដែល​វា អាច​ជួយ​ឲ្យ​អ្នកមាន​កម្លាំង និង​ស្វាហាប់​ជាង​មុន​។ ក្រៅពី​នេះ វីតាមីន C វីតាមីន A ហ្វូ​លាត និង​ប៉ូ​ត​ស្យូ​ម ដែល​មាននៅ​ក្នុង​ល្ហុង ពិតជា​ល្អ​ចំពោះ​សុខភាព​ណាស់​។

៤-ឪឡឹក ៖ មនុស្ស​ភាគច្រើន ចូល​ចិត្ត​ទទួលទាន​ឪឡឹក ពីព្រោះ ពួក​គេ​ដឹង​ថា វា​មាន​ជាតិ​ទឹក​ច្រើន តែ​ជាតិ​ស្ករ​តិច ហើយ​ជួយ​ដល់​កម្លាំង​រាង​កាយ​ទៀត​ផង​។

៥-ផ្លែ​ប៉ោម ៖ មិន​ប្រាប់ ក៏​អ្នកដឹង​ដែរ​ថា ផ្លែ​ប៉ោម អាច​ជួយ​សម្រក​ទម្ងន់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ