ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សក់​មាន​ជាតិ​ប្រេង​ច្រើនត្រូវ​តែ នេះជា​វិធី​​ធម្មជាតិ​ក្នុង​ការ​បំបាត់​នេះ​បាន

4 ឆ្នាំ មុន

បែកក្បាល​របស់​មនុស្សយ​ផង​មាន​នាទី​ផលិត​ជាតិ​ប្រេង​ធម្មជាតិ​ដែល​វា​សំខាន់​សម្រាប់​សរសៃ​សក់​។ ប៉ុន្តែ​ជាតិ​ប្រេង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​សក់​មើលទៅ​មាន​ជាតិ​ខ្លាញ់​អ៊ីចឹង​បើសិនជា​វា​ផលិត​ច្រើន​ពេក​។​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ប្រើប្រាស់​សាប៊ូ​កក់សក់​ដើម្បី​បំពា​ត់​ជាតិ​ប្រេង​ចេញពី​ក្នុង​សរសៃ​ឈាក់ និង​ប្រើប្រាស់​វា​ម្តងម្កាល​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្នុង​រដូវរងា​នេះ ទោះបីជា​ងូតទឹក​ធម្មតា​ក៏​ហាក់បីដូចជា​ច្រើន​ពេក​ដែរ​។ ជា​ពិសេស​បើសិនជា​អ្នក​កំពុង​តែ​មាន​សក់​វែង​តែ​ម្តង ព្រោះ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​ឲ្យ​សក់​ស្ងួត និង​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់​ជាដើម​។ ដោយសារ​តែ​អាកាសធាតុ​មាន​លក្ខណៈ​ត្រជាក់​សឹងតែ​រាល់ថ្ងៃ…

បែកក្បាល​របស់​មនុស្សយ​ផង​មាន​នាទី​ផលិត​ជាតិ​ប្រេង​ធម្មជាតិ​ដែល​វា​សំខាន់​សម្រាប់​សរសៃ​សក់​។ ប៉ុន្តែ​ជាតិ​ប្រេង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​សក់​មើលទៅ​មាន​ជាតិ​ខ្លាញ់​អ៊ីចឹង​បើសិនជា​វា​ផលិត​ច្រើន​ពេក​។​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ប្រើប្រាស់​សាប៊ូ​កក់សក់​ដើម្បី​បំពា​ត់​ជាតិ​ប្រេង​ចេញពី​ក្នុង​សរសៃ​ឈាក់ និង​ប្រើប្រាស់​វា​ម្តងម្កាល​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្នុង​រដូវរងា​នេះ ទោះបីជា​ងូតទឹក​ធម្មតា​ក៏​ហាក់បីដូចជា​ច្រើន​ពេក​ដែរ​។ ជា​ពិសេស​បើសិនជា​អ្នក​កំពុង​តែ​មាន​សក់​វែង​តែ​ម្តង ព្រោះ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​ឲ្យ​សក់​ស្ងួត និង​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់​ជាដើម​។

ដោយសារ​តែ​អាកាសធាតុ​មាន​លក្ខណៈ​ត្រជាក់​សឹងតែ​រាល់ថ្ងៃ ការ​លាង​សម្អាត​សក់​ជា​ប្រចាំ​ហាក់បីដូចជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​។ ប៉ុន្តែ​អ្នក​មិន​អាច​ទុក​ឲ្យ​សក់​នៅ​ក្នុង​ស្ថានភាព​អាក្រក់​អ៊ីចឹង​រហូត​ឡើយ ជា​ពិសេស​សក់​កំពុង​តែ​មាន​ជាតិ​ប្រេង​ខ្លាំង​តែ​ម្តង​។ សាប៊ូ​កក់សក់​អាច​ជួយ​ស្តារ​ស្ថានភាព​អ្ន​ប​កាន ប៉ុន្តែ​វា​គឺជា​ផលិតផល​ធ្វើ​ពីសារ​ធាតុគីមី និង​អាច​ខូច​ដល់​សរសៃសក់​បាន​ទៀត​។ ប៉ុន្តែ​តើ​គួរ​ធ្វើ​ដូច​ម្តេច?

១-ប្រើ​ម្សៅ​លាប​ខ្លួន​សម្រាប់​ធ្វើ​ជា​សាប៊ូ​កក់សក់​ស្ងួត ៖ ម្សៅ​លាប​ខ្លួន​អាច​ជួយ​បឺត​ស្រូប​ជាតិ​ប្រេង​ច្រើន​ៗ​ចេញពី​សរសៃសក់ ដើម្បី​មើលទៅ​ស្រស់​ស្អាត និង​បំបាត់​បញ្ហា​សក់​មាន​ជាតិ​ប្រេង​បាន​នៅ​ពេល​រោយ​វា​លើ​សក់​ក្បាល និង​ផ្តិត​វា​ចេញ​វិញ​។ វា​គឺជា​មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត មិន​ចំណាយ​ច្រើន និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​បំបាត់​សក់​មាន​ជាតិ​ប្រេង​ច្រើន​។

២-បំបាត់​បញ្ហា​អង្គែរ​ស្បែក​ក្បាល​សិន ៖ បញ្ហា​សក់​ក្បាល​ញឹកញាប់​បំផុត​មួយ​ក្នុង​រដូវរងា​គឺ​ការ​កើត​អង្គែរ​ស្បែក​ក្បាល​នេះ​តែ​ម្តង​។ អង្គែរ​ស្បែក​ក្បាល​នេះ​អាច​ធ្វើ​ឲ្យ​ចេញ​ជាតិ​ប្រេង​ច្រើន​នៅ​លើ​សក់​ក្បាល​។ ដូច្នេះ​បើសិនជា​អ្នក​ព្យាបាល​មូលហេតុ​នេះ​បាន សក់​ក្បាល​នឹង​មិន​ចេញ​ជាតិ​ប្រេង​ច្រើន​ទៀត​ទេ​។

៣-កុំ​ប្រើ​សេរ៉ូម​ប្រេង ៖ មនុស្ស​ភាគច្រើន​ប្រើប្រាស់​សេរ៉ូម​លាប​សក​ដើម្បី​បំបាត់​បញ្ហា​សក់​ជំពាក់ ហើយ​ក៏​ដើម្បី​ឲ្យ​សរសៃសក់​រលោង និង​ស្រស់​ស្អាត​ថែម​ទៀត​។ ប៉ុន្តែ​សេរ៉ូម​ភាគច្រើន​មាន​ជាតិ​ប្រេង ហើយ​ក៏​អាច​បង្កើន​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល​កាន់តែ​ច្រើន​ផង​ដែរ​។

ដូច្នេះ​ចូរ​ព្យាយាម​ចៀសវាង​ការ​ប្រើប្រាស់​សេរ៉ូម​បែប​នេះ​នៅ​រដូវរងារ ឬ​ប្រើ​តែ​ផលិតផល​ណា​ដែល​មិន​ធ្វើ​ឲ្យ​សក់​ចេញ​ប្រេង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ