ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឈើពេញរថយន្តក្រឡាប់ធ្លាក់​ផ្លូវ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ពេញ​​ព្រៀប​​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ប៊ូ​ស្រា ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ពេញ​​ព្រៀប​​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ប៊ូ​ស្រា ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។

តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ឈើ​ខាងលើ​នេះ​ត្រូវ​បាន​គេ​ដឹក​ចេញពី​ភូមិ​ក្រង់​តេះ ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ជា​ឈើ​ដេញថ្លៃ​ពី​ជំនាញ​បរិស្ថាន​។ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ថា ឈើ​នេះ​មាន​ចំនួន​៥​រថយន្ត​បាន​ដឹក​ចេញ​ទៅ​អស់ហើយ នៅ​សល់​តែ​មួយ​គ្រឿង​នេះ ពេល​ឡើង​ចំណោត​ក៏​ដាច់​កាឡេ​រអិល​ថយក្រោយ​ក្រឡាប់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កាលពី​អំឡុង​ដើមឆ្នាំ​២០១៩ បាន​បង្ក្រាប​ការ​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់​តាម​បណ្តា​ក្រុមហ៊ុន​ទូ​ទាំង​ខេត្តមណ្ឌលគិរី និង​បាន​ចាប់ខ្លួន​អ្នក​ពាក់​ព័​ន្ឋ​បញ្ជូន​ទៅ​តុលាការ ។

បន្ទាប់​ពី​ប្រតិបត្តិការ​នេះ​បញ្ចប់​ឈើ​ជាង​១​ពាន់​ម៉ែត្រគូប​ត្រូវ​បាន​គណៈកម្មការ​ជាតិ​ដាក់​ដេញថ្លៃ ឲ្យ​ដឹក​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​ស្កុប​ទុក​នៅ​ខេត្តកំពង់ធំ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ