ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌីជីបង្កើត​ការប្រកួត​ថតរូប​ដើម្បី​អបអរ FIFA World Cup 2014

9 ឆ្នាំ មុន

មិនមែន​តែកម្ពុជ តែគ្រប់គ្នាទូទាំ​ងពិភពលោក​កំពុងត្រៀម​ខ្លួនជាស្រេច​ក្នុងការតាម​ដានការ​ប្រកួត FIFA World CUP ឆ្នាំ ២០១៤ ហើយ​ក្នុងនោះ​ក្រុមហ៊ុ​នឌីជីអ៊ីន​ធើរណែត បានបង្កើត​កម្មវិធី​ប្រកួតកម្សាន្ត​មួយ​ដើម្បីជា​ការចូលរួម​អបអរ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​អ្នក​គាំទ្រ​បាល់​ទាត់នៅកម្ពុជា អាចចូលរួម និងទទួល​បាននូវ​រង្វាន់​ដ៏ពិសេសៗ​ពីកម្មវិធី។

មិនមែន​តែកម្ពុជ តែគ្រប់គ្នាទូទាំ​ងពិភពលោក​កំពុងត្រៀម​ខ្លួនជាស្រេច​ក្នុងការតាម​ដានការ​ប្រកួត FIFA World CUP ឆ្នាំ ២០១៤ ហើយ​ក្នុងនោះ​ក្រុមហ៊ុ​នឌីជីអ៊ីន​ធើរណែត បានបង្កើត​កម្មវិធី​ប្រកួតកម្សាន្ត​មួយ​ដើម្បីជា​ការចូលរួម​អបអរ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​អ្នក​គាំទ្រ​បាល់​ទាត់នៅកម្ពុជា អាចចូលរួម និងទទួល​បាននូវ​រង្វាន់​ដ៏ពិសេសៗ​ពីកម្មវិធី។

ការប្រកួត​កម្សាន្តលើកនេះ នឹងចាប់ផ្តើម​ចាប់ពីពាក់​កណ្ដាលខែ​មិថុនា ដោយអនុញ្ញាត​ឲ្យមាន​ការចូលរួម​ដោយសេរី ដោយ​គ្រាន់តែ​ធ្វើតាម​លក្ខខណ្ឌ​ងាយៗដែ​លក្រុមហ៊ុន​បានកំណត់។

ចំពោះអ្នកដែល​មានបំណង​ចូលរួម​ការប្រកួតនេះ គឺអាចចូលរួម​បានដោយ​គ្រាន់តែ​អញ្ចើញមក​ថតរូប​នៅក្រុមហ៊ុ​នឌីជីអ៊ីនធើរណែត ជាមួយ​នឹងរូបភាព​ដែលបាន​រចនាយ៉ាង​ស្អាតអំពី FIFA World Cup នៅចន្លោះ​ថ្ងៃទី​១២ ដល់ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤។ ក្រោយ​ពីថតរូប​ហើយនោះ រូបភាពអ្នក​ចូលរួមនឹង​ត្រូវបាន Upload ហើយអ្នក​អាចទាញ​យករូបភាព​របស់ខ្លួន​នៅលើទំព័រ​ហ្វេសប៊ុក​របស់​ឌីជី www.facebook.com/komsantv នៅថ្ងៃទី​19 មិថុនា វេលាម៉ោង​៧ល្ងាច។

នៅក្នុងចន្លោះ​ពេលនៃការ​ប្រកួត គឺចាប់ពីថ្ងៃទី20 មិថុនា រហូតដល់​ថ្ងៃទី២៣ មិថុនា វេលាម៉ោង២​រសៀល។ អ្នកចូលរួមអាច share និង Tag ឈ្មោះមិត្ត​ភក្តិនៅក្នុង​ហ្វេសប៊ុក របស់​ខ្លួនឲ្យ Like រូបភាព​ទាំងនោះ ហើយម្ចាស់​រូបភាព​ដែលមាន​ចំនួន ពេញ​ចិត្ត​ច្រើនបំផុត​តែមួយ​គត់ នឹងក្លាយ​ជាម្ចាស់រ​ង្វាន់ដ៏​ពិសេសពី FIFA World Cup ២០១៤ គឺបាល់ Original FIFA ឯអ្នក​ឈ្នះ៤នាក់​ផ្សេង​ទៀត និងទទួល​បានរង្វាន់​លើកទឹក​ចិត្តដ៏ពិសេស​ពីកម្មវិធីដែល​រៀបចំដោយ​ក្រុមហ៊ុន​ឌីជី។ ចំណែកអ្នកដែល​មិនមានរូប​ភាពនៅ​ក្នុងការប្រកួតនេះ ក៏អាចមាន​ឱកាសឈ្នះរង្វាន់​ពិសេសៗពីក្រុមហ៊ុន​ឌីជីផងដែរ ដោយ​អ្នក​គ្រាន់​តែចូលរួម​បោះឆ្នោត (Like) និង share នូវរូបភាព​អ្នកប្រកូត ។

មិនតែប៉ុណ្ណោះ​មានកម្មវិធីកម្សាន្ត​ដទៃទៀត ដើម្បីបាន​រង្វាន់ផងដែរ ដោយគ្រាន់តែ​តាមដានគេហទំព័រ​ហ្វេកបុក www.facebook.com/komsantv និង www.facebook.com/DigiClub ក្នុងអំឡុង FIFA World Cup 2014 ។

តើអ្នកណា​នឹងក្លាយ​ជាអ្នកឈ្នះ​រង្វាន់បាល់​ពិភពលោក Original ដ៏ពិសេសៗ​លើកនេះ? សម្រាប់អ្នក​ដែលស្រឡាញ់​វិស័យកីឡា និងចូល​ចិត្តបាល់​ទាត់ សូមត្រៀម​ខ្លួន និងចូលរួម​ឲ្យបានច្រើនកុះ​ករក្នុងការ​ប្រកួតងាយៗ​របស់ ឌីជីចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា​នេះ ព្រោះនោះ​មិនត្រឹម​តែជាការ​ប្រកួតទេ តែគឺជាការរ​ក្សាបាននូវអនុស្សាវរីយ៍​ដ៏ល្អរបស់អ្នក នៅក្នុង​ការប្រកួត FIFA World Cup 2014 នេះ៕