ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា ឈ្នះ​ខ្សែក្រវាត់​អន្តរជាតិ និង​​ទឹកប្រាក់​៤​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​លើក​ទី​១០ ដ៏​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩​នោះ កីឡាករ​កម្ពុជា យ៉េន ឌី​ណា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​លើក​ទី​១០ ដ៏​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩​នោះ កីឡាករ​កម្ពុជា យ៉េន ឌី​ណា ដែល​មានឈ្មោះ​ពិត​ថា ប៉ោ ភា​រិ​ទ្ធិ គឺជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ​នេះ គួរ​ជាទី​មោ​ទ​នៈ​។ នេះ​ជា​ខ្សែក្រវាត់ និង​ជា​តំណែង​ជើងឯក​លើក​ទី​៦​ហើយ ដែល​កីឡាករ​រូប​នេះ​ទទួល​បាន ចាប់តាំងពី​ល្បីឈ្មោះ​។

ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​កកកុញ​នៅ​ពេញ​សង្វៀន​នេះ កីឡាករ ប៉ោ ភា​រិ​ទ្ធ ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​នៅ​តែ​ចង់​ភ្លាត់​ម្ដង​ៗ នៅ​ពេល​កីឡាករ​ថៃ កូ​លាប​ដាំ ក៏​បញ្ចេញថ្វីដៃ​វាយ​សម្រុក​ត្រូវ​ចំ​គោលដៅ​។ មួយគូ​វាយ​គ្នា​ល្អមើល​តាំងពី​ទឹក​ទី​២ ខណៈ​ដែល​នៅ​ទឹក​ទី​៤ កីឡាករ​ថៃ​ក៏​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​បុក​ពោះ​ម្ដង​ៗ សម្រាប់​លទ្ធផល​មុន​ពេល​ប្រកាស​។

ការ​ប្រកួត​នេះ កីឡាករ​កម្ពុជា មាន​អារម្មណ៍​រំភើប​ចង់​ហោះ នៅ​ពេល​ពិធីករ​ប្រកាស​ថា គេ​គឺជា​អ្នក​ឈ្នះ​ខ្សែក្រវាត់​អន្តរជាតិ​ខា​រ៉ា​បាវ​រដូវ​កាល​ទី​១០ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង ទឹក​ប្រាក់​៤​ពាន់​ដុល្លារ​។

នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​កម្ពុ​ជាមួយ​រូប​ទៀត គឺ ពុ​យ វណ្ណៈ ក៏​វាយ​ឈ្នះ​កីឡាករ​ថៃ Loom Leng ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​ទឹកប្រាក់​៦​លាន​រៀល​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ដែល​ទើប​បញ្ចប់​នេះ ចំណាត់ថ្នាក់​លេខ​១ បាន​ខ្សែក្រវាត់​អន្តរជាតិ​១ ពាន​១ អម​ដោយ​ទឹកប្រាក់​៤​ពាន់​ដុល្លារ​, លេខ​២ ទឹកប្រាក់​២៥០០, លេខ​៣ ទឹកប្រាក់​១៥០០​ដុល្លារ និង​លេខ​៤ ទឹកប្រាក់​១​ពាន់​ដុល្លារ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ