ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​តូច បឹង​ធំ​ស្រុក​កៀនស្វាយ ក្លាយជា​សាច់​​៣​ជាន់​រលីងឆិញ​! តើ​ឧកញ៉ា​ណា​ខ្លះ​​កំពុង​ឈូស​ឆាយ?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​អាង​ស្តុ​ប​ទឹក​សាធារណៈ​របស់​រដ្ឋ​ត្រង់​ចំណុច​បឹង​តូច បឹង​ធំ រាប់​ម៉ឺន​ហិ​កតា​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​បាន​អ្នកមាន​លុយ​មាន​អំណាច បោះបង្គោល​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អានា​ធិ​ប​តេ​យ្យ សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​អាង​ស្តុ​ប​ទឹក​សាធារណៈ​របស់​រដ្ឋ​ត្រង់​ចំណុច​បឹង​តូច បឹង​ធំ រាប់​ម៉ឺន​ហិ​កតា​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​បាន​អ្នកមាន​លុយ​មាន​អំណាច បោះបង្គោល​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អានា​ធិ​ប​តេ​យ្យ សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​គ្មាន​ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​នេះ គឺជា​បឹង​ធម្មជាតិ​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ​កន្លែង​ខ្លះ (៣m-៤m) ឯណោះ ហើយ​កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ​។ បឹង​នេះ​ធំ​ល្វឹងល្វើយ​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិ​កតា ក្រោម​ការ​គ្រប់គ្រង​ដែន​រដ្ឋបាល​នៃ​ឃុំ​ចំនួន​៤ ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ ដែល​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាជន​ប្រើប្រាស់​ទឹក​ស្រោច​ស្រប​ផលដំណាំ​ផ្សេង ព្រមទាំង​មុជ ដាំ​ស្ល​ផង​ដែរ​។

មិនតែប៉ុណ្ណោះ ក៏​ជា​កន្លែង​ប្រជាជន​រក​នេសាទ​ត្រី រក​ខ្ចៅខ្យង ដក​ព្រលឹត ដក​ក្រអៅឈូក បេះ​ត្រកួន ដាំ​ឈូក និង​ចិញ្ចឹមជីវិត បន្ទាប់​ទំនេរ​ពី​មុខរបរ​បង្កបង្កើន​ផល​ធ្វើស្រែ​ចំការ​។ បឹង​តូច បឹង​ធំ​នេះ ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹក​នា​ពេល​រដូវ​ទឹក​ដំឡើង​ហូរ​ធ្លាក់​ចេញ​ទៅ​រហូត​ដល់​ប្រទេស​វៀតណាម ដើម្បី​បញ្ជៀ​ស​កុំឱ្យ​កើត​មាន​ទឹកជំនន់​ជន់​លិច ផ្ទះ​ស​ម្បែ ង​និង​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាជន​។

ស្រាប់តែ ខណៈ​ដី​មាន​ហាងឆេង ក៏​មាន​បុគ្គល​អ្នកមាន​លុយ មាន​អំណាច នៅ​ខាងក្រៅ​ស្រុក និង​ក្នុងស្រុក​កំពុង​តែ​ឈូស​ឆាយ​លុប​យក​អស់ហើយ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ