ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​នាគ​នាំ​សំណាងធ្វើ​សន្និ​សីទ​កាសែត​ស្តី​ពី​អតិ​ថិ​ជន​ដែល​ប្រើ​ប្រព័ន្ធ​Smart ទាំង​អស់​អាច​ចូល​រួម​ដើម្បី​ឈ្នះ​រង្វាន់បាន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​កាល​ពី​ព្រឹកថ្ងៃ​ទី​១៣ មិថុនា ២០១៤ បាន​ធ្វើ​សន្និ​សីទ​កាសែត​ស្តី​ពី​​អតិ​ថិ​ជន​របស់ ​Smart ទាំង​អស់​​​អាច​ចូល​រួម​លេង​ជាមួយ​ឆ្នោត​នាគ​នាំ​សំណាង​ដោយ​ផ្ទាល់​ពី​គេហដ្ឋាន​របស់​ពួកគេ ឬ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​គេ​ចង់​លេង​ ដោយ​គ្រាន់​តែ​ចុច *៦៣៩# ដោ​យ​ចំណាយ​ទឹក​ប្រាក់​តែ២៥​សេន​រាល់​ការ​ចុច​ម្តង​ នោះ​អតិ​ថិ​ជន​​នឹង​ទទួល​បាន​លេខ​ដែល​ពួក​គាត់​បាន​ចាក់​។

ប្រព័ន្ធ​ថ្មី​ដោយ​ប្រើ​ទូរ​ស័ព្ទ​ដៃ​នេះ​គឺ​មិន​ត្រឹម​តែ​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ វាមាន​ន័យ​ថា អ្នក​ណា​ក៏​អាច​លេង​បាន​នៅ​គ្រប់​ពេល​វេលា​ ហើយ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​មាន Smart Phone ដើម្បី​លេង​នោះ​ទេ ដោយ​អ្នក​អាច​លេង​តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ធម្ម​តា​ក៏​បាន​។ ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ​ក្នុង​ការ​លេង​ អតិថិ​ជន​នឹង​អាច​ចាក់​ឆ្នោត​នាំ​សំណាង​បាន​គ្រប់​ទី​កន្លែង​ ហើយ​អាច​បើក​រង្វាន់​តូច​បាន​យ៉ាង​ឆាប់​រហ័ស។

ឆ្នោត​នាគ​នាំ​សំណាង​បាន​ក្លាយ​​ខ្លួន​ជា​ឆ្នោត​ដែល​ប្រជា​ជន​កម្ពុជា​ចូល​ចិត្ត​លេង​ច្រើន​ជាង​គេ និង​បញ្ជ្រាប​ខ្លួន​បាន​យ៉ាង​លឿន​លើស​ពី​ការ​រំពឹង​ទុក​នៅ​ទូទាំង​ប្រទេស​។

ក្រោយ​ពី​បាន​ធ្វើ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​២-៣ខែកន្លង​មក​នេះ ក្រុម​ហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​បាន​នាំ​មក​នូវ​កម្ម​វិធី​ប្លែក​ ហើយ​ថ្មី និង​រំភើប​​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​លេង​កាន់​តែ​រីក​រាយ​ដល់​អតិ​ថិ​ជន​របស់​ខ្លួន​។

ជាការ​ពិត​ណាស់​ចាប់​ពី​ថ្ងៃ​ទី​១៥ មិថុនា ទៅ ឆ្នោ​ត​នាគ​នាំ​សំណាង​នឹង​បង្កើន​ការ​ចាប់​រង្វាន់​រហូត​ដល់​ទៅ​៣​ដង​មួយ​សប្តាហ៍​ ដែល​ក៏​នឹង​មាន​អ្នក​ឈ្នះ​រហូត​ដល់​រាប់​ពាន់​នាក់​ជាមួយ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​មាន​អ្នក​ដែ​ល​ឈ្នះ​ពី​លេខ​សំណាង​ដល់​៦​នាក់​ក្នុង​មួយ​លើក​ ហើយ​ក្នុង​មួយ​រង្វាន់​សម្រាប់​លេខ​សំណាង​នឹង​មាន​ទឹក​ប្រាក់​ស្មើ​នឹង​មួយ​ពាន់​ដុល្លារ​អាមេរិក​។

ដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​រំភើប​ទៀត​នោះ​ អតិ​ថិ​ជន​ទាំង​អស់​របស់​ឆ្នោត​នាគ​នាំ​សំណាង​អាច​ទស្សនា​ការ​ចាប់​រង្វាន់​ដោយ​ផ្ទាល់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ស្ថានីយ​ទូរ​ទស្សន៍​ហង្ស​មាស​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​ វេលា​ម៉ោង​៥ដល់​៥ និង​១០​នាទី​ល្ងាច​៕