ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រេកអរ​នឹង​លោកធម៌​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៥​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ផុ​ជ្ឋ​ស្ស លោក​ធ​ម្មេ​ហិ​ចិ​ត្តំ យស្ស ន ក​ម្ប​តិ ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ជា​មង្គល​ដ៏​ឧត្តម ។ លោកធម៌​ក្នុង​ទី​នេះ​បាន​ដល់​ធម្មជាតិ​ជាទី​ប្រាថ្នា និង​ជាទី​ស្អប់​របស់​មនុស្ស…

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៥​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ផុ​ជ្ឋ​ស្ស លោក​ធ​ម្មេ​ហិ​ចិ​ត្តំ យស្ស ន ក​ម្ប​តិ ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ជា​មង្គល​ដ៏​ឧត្តម ។

លោកធម៌​ក្នុង​ទី​នេះ​បាន​ដល់​ធម្មជាតិ​ជាទី​ប្រាថ្នា និង​ជាទី​ស្អប់​របស់​មនុស្ស និង​ជា​ធម៌​ដែល​តែង​កើត​មាននៅ​ក្នុង​លោក​ចំពោះ​មនុស្ស​គ្រប់​រូប មិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះ​ដឹង​ធម៌ ឬ​មិន​ចេះ​ធម៌​ឡើយ ហើយ​ក៏​មិន​រើសមុខ​ថា​ជា​ពុទ្ធសាសនិក ឬ​ជា​សាសនិក​របស់​សាសនា​ណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺ មាន​លាភ​១ ឥត​លាភ​១ មានយស​១ ឥត​យស​១ សរសើរ​១ និន្ទា​១ សុខ​១ និង​ទុក្ខ​១ ។

អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើន​ទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង​៨​នេះ​ឡើយ ទើប​ពួក​លោក​រមែង​រស់នៅ​ជា​សុខក្សេមក្សាន្ត ។

ដូចនេះ​ការ​ព្យាយាម​អប់រំ​ចិត្ត​ឱ្យ​បាន​ទៅ​ជា​ចិត្ត​ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង​៨ ជា​មង្គល​ដ៏​ឧត្តម ។ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ