ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជន៥រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ជាងគេ​​លើ​​លោក

4 ឆ្នាំ មុន

វិធី​ដែល​រក​លុយ​បាន​ច្រើន​អាច​ជា​វិធី​ដែល​ខុសច្បាប់ និង​ទាក់ទិន​នឹង​ការ​ប្រើ​ហឹ​ង្សា​ផ្សេង​ៗ ។ ហើយ​វិធី​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​មួយ​ចំនួន​ក្លាយជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ខណៈ​ដែល​ខ្លួន​កំពុង​រត់​ភៀសខ្លួន និង​លាក់ខ្លួន​ជា​រៀងរាល់ថ្ងៃ ។ ខាងក្រោម​នេះ គឺជា​ឧក្រិដ្ឋជន​មួយ​ចំនួន​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក​៖ ១-លោក ដា​វូ​ដ…

វិធី​ដែល​រក​លុយ​បាន​ច្រើន​អាច​ជា​វិធី​ដែល​ខុសច្បាប់ និង​ទាក់ទិន​នឹង​ការ​ប្រើ​ហឹ​ង្សា​ផ្សេង​ៗ ។ ហើយ​វិធី​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​មួយ​ចំនួន​ក្លាយជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ខណៈ​ដែល​ខ្លួន​កំពុង​រត់​ភៀសខ្លួន និង​លាក់ខ្លួន​ជា​រៀងរាល់ថ្ងៃ ។

ខាងក្រោម​នេះ គឺជា​ឧក្រិដ្ឋជន​មួយ​ចំនួន​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក​៖
១-លោក ដា​វូ​ដ អ៊ី​ប្រា​ហ៊ី​ម (Dawood Ibrahim)៖
មានការ​ប៉ាន់ស្មាន់​មក​ថា​លោក​មានទ្រព្យ​សម្បត្តិ​សរុប ១០​ដង​ច្រើន​ជាង​លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន (Osama bin Laden) ទៅ​ទៀត ។ បច្ចុប្បន្ន​នេះ ប៉ូ​លី​ស Interpol កំពុង​តែ​តាម​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ឥណ្ឌា​រូប​នេះ ។ លោក​ជា​ជន​ដៃដល់​ដែល​គ្រប់គ្រង ៧៥% នៃ​ការ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ជុំវិញ​ពិភពលោក និង​មាន​អាជីវកម្ម​ជា​ច្រើន​ទៀត​ដូច​ជា​លក់​គ្រឿង​ពេ​ជ្យ មាស និង​អចលនទ្រព្យ ។

២-លោក ហ្វ្រេ​ង លូ​ខាស (Frank Lucas)៖
លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៥២​លាន​ដុល្លារ ហើយ​លោក​ជា​ឧក្រិដ្ឋជន​ដែល​រក​ចំណូល​បាន​ដល់​ទៅ ១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពី​ការ​លក់​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ ៦០ និង ៧០ កន្លង​មកនេះ ។

៣-លោក ប៊ឺ​ណា​ដ មា​ដូ​ហ្វ (Bernard Madoff)៖
លោក​ជា​ជន​បោកប្រាស់​មានទ្រព្យ​សម្បត្តិ ៨២០​លាន​ដុល្លារ​ដែល​បាន​ពី​ការ​បោកប្រាស​វិនិយោគិន​រាប់​ពាន់​អ្នក ។ កាលពី​ឆ្នាំ ២០០៩ លោក​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៥០ ឆ្នាំ​ព្រោះតែ​បោកប្រាស់​ប្រាក់ ៦០ ប៊ី​លាន​ដុល្លារ​ពី​អតិថិជន​របស់​លោក ។

៤-លោក អា​ឡេ​ន ស្តា​ន​ហ្វ​ដ (Allen Stanford)៖
កាលពី​ឆ្នាំ ២០១២ លោក​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​ដែល​មានទ្រព្យ​សម្បត្តិ​ជិត ២ ប៊ី​លាន​ដុល្លារ​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ព្រោះតែ​បទល្មើស​ឆបោក​បាន ៧ ប៊ី​លាន​ដុល្លារ និង​លាង​លុយខ្មៅ​ជាដើម ។

៥-លោក ដេ​នី​ស ខូ​ឡូ​ស្គី (Dennis Kozlowski)៖
អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tyco នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ​ព្រោះតែ​លួច​លុយ​ក្រុមហ៊ុន​រាប់​លាន​ដុល្លារ​ពី​កំឡុង​ឆ្នាំ ១៩៩៩ ទៅ ២០០១ ដើម្បី​យក​មក​ផ្គត់ផ្គង់​ការ​រស់នៅ​ដ៏​ស៊ី​វី​ល័យ និង​ទិញ​អា​ផាត​មិន និង​នាវា​ថ្លៃ​ៗ ៕ ប្រែសម្រួលដោយ៖ ណៃ ដាលីន

អត្ថបទសរសេរ ដោយ