ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ ជា​ការ​ខ្ជះខ្ជាយ​លុយ​ដែល​អ្នក​ប្រព្រឹត្ត​ដោយ​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

គន្លឹះ​ក្នុង​ការ​សន្សំ​លុយ​ភាគច្រើន​គឺ​វាយ​ស្រួល​នឹង​មើលឃើញ និង​អនុវត្ត​ដូច​ជា​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ក្រៅ​ជាដើម ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ទេ​បើ​អ្នកមាន​គោលបំណង​កាត់​បន្ថយ​ការ​ចាយវាយ​ប្រចាំខែ ។ ផ្ទុយ​មក​វិញ អ្នក​ប្រហែលជា​មាន​ទម្លាប់​ខ្ជះខ្ជាយ​លុយ​មួយ​ចំនួន​ដែល​អ្នក​ខ្លួនឯង​ប្រហែលជា​មិនដឹង​ខ្លួន​ថា​កំពុង​តែ​ប្រព្រឹត្ត​ជា​រៀង​រាល់​ខែ​ផង ។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​ខ្ជះខ្ជាយ​ទូទៅ​របស់​មនុស្ស​ដែល​អ្នក​ប្រហែលជា​កំពុង​តែ​មាន​ដែរ​៖ ១-ចូល​ទិញ​នំចំណី​នៅ​កន្លែង​ចាក់​សាំង​៖ ផ្សារ​ម៉ាត​នៅ​កន្លែង​ចាក់​សាំង​ជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន​ចូល​ទៅ​ខ្ជះខ្ជាយ​លុយ…

គន្លឹះ​ក្នុង​ការ​សន្សំ​លុយ​ភាគច្រើន​គឺ​វាយ​ស្រួល​នឹង​មើលឃើញ និង​អនុវត្ត​ដូច​ជា​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ក្រៅ​ជាដើម ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ទេ​បើ​អ្នកមាន​គោលបំណង​កាត់​បន្ថយ​ការ​ចាយវាយ​ប្រចាំខែ ។

ផ្ទុយ​មក​វិញ អ្នក​ប្រហែលជា​មាន​ទម្លាប់​ខ្ជះខ្ជាយ​លុយ​មួយ​ចំនួន​ដែល​អ្នក​ខ្លួនឯង​ប្រហែលជា​មិនដឹង​ខ្លួន​ថា​កំពុង​តែ​ប្រព្រឹត្ត​ជា​រៀង​រាល់​ខែ​ផង ។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​ខ្ជះខ្ជាយ​ទូទៅ​របស់​មនុស្ស​ដែល​អ្នក​ប្រហែលជា​កំពុង​តែ​មាន​ដែរ​៖

១-ចូល​ទិញ​នំចំណី​នៅ​កន្លែង​ចាក់​សាំង​៖
ផ្សារ​ម៉ាត​នៅ​កន្លែង​ចាក់​សាំង​ជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន​ចូល​ទៅ​ខ្ជះខ្ជាយ​លុយ ។ វា​ប្រៀប​បានជា​អន្ទាក់​របស់​កន្លែង​ចាក់​សាំង​ដើម្បី​បោក​ឲ្យ​មនុស្ស​ចាយវាយ​ច្រើន ។ មនុស្ស​តែងតែ​គិត​ថា​ពួក​គេ​ចូល​ទិញ​វា​យូរ​ៗ​ម្តង​ប៉ុណ្ណោះ តែ​អ្វី​ដែល​ពួក​គេ​ភ្លេច​គិត​នោះ​គឺ​ពួក​គេ​ប្រហែលជា​មិន​ត្រូវការ​វា​ទេ តែ​គឺ​ចូល​ទិញ​ព្រោះ​ពួក​គេ​ធុញទ្រាន់ ឬ​ព្រោះ​ឃើញ​វា​បន្ទាប់​ពី​ចូល​ចាក់​សាំង ។

២-គោរព​តាម​កាលបរិច្ឆេទ​ផុតកំណត់​ខ្លាំង​ពេក​៖
កាលបរិច្ឆេទ​បង្ហាញ​ពី​ការ​ផុតកំណត់​ពេល​ទទួលទាន​មិន​តែងតែ​ពិតជា​រៀង​រហូត​ទេ ។ ផ្ទុយ​មក​វិញ​មាន​ផលិតផល​មួយ​ចំនួន​ដូច​ជា​ផលិតផល​ស្ងួត​ដូច​មី​ជាដើម​ដែល​មិន​ងាយ​នឹង​ផុតកំណត់​ឡើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សាច់​ឆៅ​នៅ​តែ​អាចយ​កមក​ចម្អិន​បាន​ប្រសិនបើ​អ្នក​ដាក់​ក្លា​សេវា​ឲ្យ​កក​តាំងពី​ពេញ​ទិញ​មក ។

៣-ទៅ​ទិញ​ម្ហូប​ច្រើន​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​៖
វិធី​ល្អ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ចាយវាយ​លើ​ម្ហូបអាហារ​លើស​ពី​ការ​កំណត់ គឺ​ដាក់​កម្រិត​លើ​ចំនួន​ថ្ងៃ​ដែល​អ្នក​ដើរ​ទិញ​ម្ហូបអាហារ​ព្រោះ​ជា​ទូទៅ មនុស្ស​តែងតែមាន​ទម្លាប់​ទិញ​អ្វី​លើស​ពី​តម្រូវការ​ជា​រៀង​រាល់ពេល​ដែល​ខ្លួន​ដើរ​ទិញ​ទំនិញ ។

៤-ការ​មិន​មាន​សណ្តាប់ធ្នាប់​ល្អ​៖
ការ​មិន​ចេះ​ទុកដាក់ ឬ​រៀបចំ​សម្ភារៈ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ថវិកា​ច្រើន​ដូច​ជា​ការ​បាត់​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​តម្រូវ​ឲ្យ​អ្នកទិញ​ថ្មី​ជាដើម ។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​គួរតែ​ចេះ​ទុកដាក់​សម្ភារៈ​ដែល​មាន​ឲ្យ​មាន​សណ្តាប់ធ្នាប់​បើ​អ្នក​ចង់​សន្សំ​ថវិកា​ច្រើន ៕ ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន

អត្ថបទសរសេរ ដោយ