បើអ្នកជាសហគ្រិន ឬអាជីវករមួយរូបនោះ អ្នកប្រែលជាដឹងពីភាពប្រកួតប្រជែងក្នុងប្រភពអាជីវកម្មនៃប្រទេសកម្ពុជាហើយ ។ ដើម្បីរក្សាភាពឈានមុខអ្នកដទៃ អ្នកត្រូវតែចេះសម្របខ្លួនទៅតាមការផ្លាស់ប្តូរផ្សេងៗក្នុងសេដ្ឋកិច្ច និងការធ្វើទំនើបកម្មដែលកំពុងតែកើតមានឡើងជុំវិញខ្លួន ។
ដើម្បីជួយឲ្យអ្នកសម្រេចបានគោលដៅនេះ ខាងក្រោមនេះគឺជាវិស័យធំៗដែលអ្នកជំនាញគិតថានឹងក្លាយជាកត្តាជំរុញដល់អាជីវកម្មក្នុងឆ្នាំ២០២០ ខាងមុខ ។
១-ក្រុមមនុស្សវ័យក្មេង៖
អ្នកត្រូវដឹងថាអ៊ីនធើណែតជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់មនុស្សវ័យក្មេងក្នុងសេដ្ឋកិច្ច ។ ហើយក្រុមហ៊ុនដែលជោគជ័យគឺជាក្រុមហ៊ុនដែលយកផលិតផលឬសេវាកម្មរបស់ខ្លួនដាក់លើអ៊ីនធើណែតដើម្បីផ្គត់ផ្គង់ដល់ក្រុមមនុស្សទាំងនេះ ។ ដោយហេតុដូចនេះទើបយើងអាចមើលឃើញក្រុមហ៊ុនធំៗជាច្រើនដូចចា TikTok ដែលបានក្លាយជាប្រព័ន្ធសង្គមដ៏មានប្រជាប្រិយភាពក្នុងរយៈពេលខ្លីព្រោះពួកគេមានគោលដៅលើក្រុមមនុស្សវ័យក្មេង ។ ក្នុងប្រទេសកម្ពុជាជាក់ស្តែងក៏អាចមើលឃើញឧទាហរណ៍ជាច្រើនដែរដូចជាកំណើននៃចំនួនមនុស្សដែលទិញឥវ៉ាន់ និងអាហារតាមអ៊ីនធើណែត ឬប្រព័ន្ធសង្គមជាដើម ។
២-ផលិតផលដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន៖
មនុស្សកាន់តែច្រើនបានយល់ដឹងបន្ថែមពីផលប៉ះពាល់ដែលមនុស្សបានបង្កលើបរិស្ថានជុំវិញខ្លួន ។ ដោយហេតុដូចនេះ មនុស្សកាន់តែច្រើនក៏បានចាប់ផ្តើមគាំទ្រផលិតផលដែលសន្យាថានឹងមិនបំផ្ញាញបរិស្ថាន ដូចជាទុយោ និងកែវធម្មជាតិដែលកំពុងមានប្រជាប្រិយភាព ។
៣-វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៖
ក្នុងរយៈពេល ៤ឆ្នាំខាងមុខ អ្នកវិភាគបានព្យាករណ៍ថាវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងកើនដល់តម្លៃសរុបប្រមាណ ៥ទ្រីលានដុល្លារ ដែលធ្វើឲ្យអ្នកលក់រាយភាគច្រើនប្តូរទៅលក់ចែកចាយតាមប្រព័ន្ធអ៊ីនធើណេត ឬអេឡិចត្រូណិចវិញ ។ ហើយយើងអាចមើលឃើញថា អាជីវករដែលជោគជ័យគឺជាអាជីវករដែលមានភាពសកម្មក្នុងការលក់លើប្រព័ន្ធសង្គមដូចជាតាមការ Live និងជាអ្នកដែលផ្តល់សេវាកម្មបានរហ័សផងដែរ ៕ ប្រែសម្រួលដោយ៖ ណៃ ដាលីន
ចែករំលែកព័តមាននេះ