ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង! រង្វាន់៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំងWURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

បុគ្គល​ម្នាក់​ៗ​មាន​ក្តី​ស្រមៃ​ផ្សេង​ៗ​គ្នា ដោយ​ក្តី​ស្រមៃ​ខ្លះ​ចង់​មាន​លុយ​ច្រើន​ដើម្បី​សម្រេច​អ្វីមួយ ប៉ុន្តែ​ខ្លះ​ទៀត​​ត្រឹម៤០​លាន​រៀល គឺ​ល្មម​គ្រប់គ្រាន់ ។ តួយ៉ាង​កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ ២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ…

បុគ្គល​ម្នាក់​ៗ​មាន​ក្តី​ស្រមៃ​ផ្សេង​ៗ​គ្នា ដោយ​ក្តី​ស្រមៃ​ខ្លះ​ចង់​មាន​លុយ​ច្រើន​ដើម្បី​សម្រេច​អ្វីមួយ ប៉ុន្តែ​ខ្លះ​ទៀត​​ត្រឹម៤០​លាន​រៀល គឺ​ល្មម​គ្រប់គ្រាន់ ។ តួយ៉ាង​កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ ២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក សំ សា​ម៉ា​លី មុខរបរ​ជា​ជាងសំណង់ និង​បើក​គោ​យន្ត​ដឹក​ដី រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ធ្វើ​ឱ្យ​គាត់​បាន​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ។

លោក​ថា ទឹកប្រាក់ ៤០​លាន​រៀល​នេះ លោក​នឹង​យក​ទៅ​ទិញ​គោ​យន្ត ១​គ្រឿង ដើម្បី​ដឹក​ដី​ចាក់​ឱ្យ​គេ ព្រោះ​នេះ​ជារ​បរយូរ​ឆ្នាំ​ហើយ​ដែល​កន្លង​មក​លោក​ធ្លាប់តែ​ស៊ីឈ្នួល​ជួល​គោ​យន្ត​ត​ពី​គេ​មក​ចាក់​ដី ប៉ុន្តែ​ពេល​នេះ​គោ​យន្ត​ដែល​ជា​ទ្រព្យ​ចុង​ក្រោយ ជា​ឆ្នាំងបាយ​សម្រាប់​គ្រួសារ​លោក​អាច​ទិញ​ផ្តាច់​បាន​ហើយ ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ «​អំឡុង​ពេល​បើក​គោ​យន្ត​ចាក់​ដី​ឱ្យ​គេ ខ្ញុំ​ក៏​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ស្រាប់តែ​ឃើញ​ឈ្នះ ៤០​លាន​រៀល ទាំង​ខ្ញុំ​ទាំង​ម្តាយក្មេក​ដែល​នៅ​ជិត​ស្លុត អរ រំភើប​ដល់​ស្រក់​ទឹកភ្នែក​ទៅ​ហើយ ។ ខ្ញុំ​ក្រ​ណាស់ មិន​នឹក​ស្មានថា មានសំណាង​បាន​លុយ​ច្រើន​ម្ល៉ឹង​កាន់​ទេ​» ៕
(អត្ថបទ​សហការ)

អត្ថបទសរសេរ ដោយ